តាកែវ៖ សូមប្រុងប្រយ័ត្នទាំងអស់គ្នា ក្មេងប្រុសម្នាក់អាយុប្រហែល៥ ឆ្នាំ បានស្លាក់ដោយសារគ្រាប់មៀនចូលទៅស្ទះក្នុងបំពង់ខ្យល់ នៅពេលពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្តតាកែវ ។
ហេតុការណ៍ដ៏គួឱ្យភ្ជាក់ផ្អើលនេះ បានកើតឡើងក្នុងភូមិ ឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៩: 00 ព្រឹក ។
តាមប្រភពពីកន្លែងកើតហេតុ ឱ្យដឹងថា ក្មេងប្រុសម្នាក់នោះរត់លេងសុខៗ ស្រាប់តែទៅយកផ្លែមាន ដែលជីដូនបានសែន កាលពី ម្សិលមិញ(ថ្ងៃសីល)យកមកហូប ក៏បានស្លាក់ ភ្លាមៗតែម្ដង។
សូមដាស់តឿនមួយ ដល់ឪពុកម្តាយ ឬអាណាព្យាបាលក្មេងៗ មេត្តាមានការប្រុងប្រយ័ត្នចំពោះក្មេងតូចៗ សូមមេត្តាប្រុងប្រយ័ត្ន ចំពោះការហូបចំណីចំណុកផ្សេងៗ វាអាចបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយ ដែលបានកើតឡើងដោយចៃដន្យ ដូចករណីក្មួយប្រុសខាងលើនេះ ធ្វើអោយមានវិប្បដិសេរី៕