ភ្នំពេញ៖ ស្រ្តីខ្មែរមា្នក់ដែលកាន់គណនីហ្វេសឈ្មោះ Srey Neang បានប្រកាសស្វែងរកប្តីជាជនជាតិ អ៊ីតាលី មានអាយុប្រមាណ ៦៨ ឆ្នាំ ក្រោយពេលបាត់ខ្លួនរយៈពេល ២៤ ម៉ោង ខណៈបច្ចុប្បន្ន នាងកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង។
ស្ត្រីខ្មែរូបនោះ បាន សរសេរនៅលើបណ្តាញសង្គមហ្វេសបុកនៅថ្ងៃទី១៥ ខែឧសភាថា «ប្តីនាងខ្ញុំឈ្មោះ Steve Porte (ដែលមានរូបខាងលើ) គាត់ជាជនជាតិអ៊ីតាលី និយាយភាសាអង់គ្លេសអត់ចេះខ្មែរទេ អាយុ68 ឆ្នាំ មានសុខភាពរឹងមាំ និងមិនមានជំងឺវង្វេងនោះទេ»។
ស្រ្តីរូបនោះបន្តថា គាត់បានបាត់ខ្លួនអស់រយះពេលជិត24ម៉ោងហើយ មិនបានឭដំណឹង ឬទាក់ទងមកផ្ទះឡើយ។ មុនពេលបាត់ខ្លួនគាត់បានណាត់ជួបមិត្តភក្តិមកញ៊ាំកាហ្វេ រួចបែកផ្លូវគ្នានៅផ្សារចាស់។គាត់ជាជាងថតរូប ប៉ុន្តែគាត់តែងតែផ្តល់ដំណឹងងមកអ្នកផ្ទះជានិច្ចរាល់ពេលគាត់ចេញទៅធ្វើការគ្រប់កន្លែង»។
នាងមានការបារម្មណ៍នឹងសុវត្តិភាពគាត់ខ្លាំងណាស់។ សូមបងប្អូនមេត្តាឲដំណឹងមករូបនាង ប្រសិនបើបានប្រទះឃើញគាត់ ឬបានឮដំណឹងអំពីគាត់។ បើសិនមានបងប្អូនបានឃើញគាត់សូមមេត្តាទាក់ទងមកលេខ 017849825/069471655/081331876៕