ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីសមគំនិតក្នុងអំពើលួចប្រាក់ ភ្ញៀវបរទេសដែលចូលមកម៉ាស្សា

ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៣និង៣០នាទីឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីសមគំនិតក្នងអំពើលួចប្រាក់ (ដុល្លា៩២០$ និងលុយឡាវ៤០ម៉ឺនគីប) ត្រង់ចំណុចផ្ទះគ្មានលេខផ្លូវមហាវិថីឈ្នេះៗ ផ្ទះគ្មានលេខ យីហោម៉ាស្សាបែបខ្មែរ ក្រុមទី៣ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ច ឱ្យដឹងថា ជនរងគ្រោះជា ជនជាតិឡាវ ទីលំនៅបច្ចុប្ប្នប្រទេស ឡាវ មុខរបរគ្រូបង្រៀនកីឡា ខណៈ ជនសង្ស័យឈ្មោះ ចាន់ ស្រីពៅ ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅកន្លែងកើតហេតុខាងលើ ថៅកែហាងម៉ាស្សា សមគំនិតលួចប្រាក់ (ឃាត់ខ្លួន) ។

សមត្ថកិច្ចបន្តថា ដោយឡែក ជនសង្ស័យឈ្មោះ ស្រី ម៉ៅ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរម៉ាស្សា ទីលំនៅកន្លែងកើតហេតុខាងលើ (អ្នកលួចប្រាក់ គេចខ្លួចបាត់)។ រីឯសំភារៈដកហូតបានមាន ប្រាក់ដុល្លាហ្វូតូ៧សន្លឹក ក្រដាស១០០ និងសំភារៈបាត់បង់មាន ប្រាក់ដុល្លាចំនួន ៩២០$ និងប្រាក់ឡាវចំនួន៤០មុឺនគីប ។

ប្រភពដដែលបានឲ្យដឹងទៀតថា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៣ និង៣០នាទីទៀបភ្លឺ ជនរងគ្រោះចេញពីច្រៀងខារ៉ាអូខេ ហើយបានចូលម៉ាស្សាទីតាំងខាងលើ ដោយចូលក្នុងបន្ទប់ ហើយឈ្មោះស្រី ម៉ៅ ជាអ្នកម៉ាស្សា បន្ទាប់ពីម៉ាស្សារួចជនរងគ្រោះបានចេញទៅស្តាតវិញ បានឆែកមើលប្រាក់ក្នុងកាបូប ស្រាប់តែបាត់ប្រាក់ចំនួន៩២០$ និងប្រាក់ឡាវចំនួន៤០ម៉ឺនគីប និងឃើញប្រាក់ក្លែងក្លាយចំនួន៧០០$ ក្នុងការបូបវិញ។

បន្ទាប់មកកម្លាំងសមត្ថកិច្ចយើង បានចុះទៅដល់កន្លែងកើតហេតុ បានឃាត់ខ្លួនថៅកែម៉ាស្សាដើម្បីកសាងសំណុំរឿង បញ្ជូនតាមនីតិវិធី ៕