ព្រៃវែង៖ លោក ឈឿន ប៊ុនឆន ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ស្នើដល់អ្នកសារព័ត៌មានត្រូវផ្សព្វផ្សាយឱ្យមានភស្តុតាងពិតប្រាកដក្នុង ករណីគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ១ ចំណុចកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង ជនរងគ្រោះជាតៃតុងឡាន ស្លាប់ ។
ការស្នើរបស់ របស់លោក ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ធ្វើឡើងនៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៣ បន្ទាប់ពីអ្នកសារព័ត៌មានផ្សាយថា មានជនពាលគប់កញ្ចក់ឡានទើបបណ្តាលឱ្យមានគ្រោះថ្នាក់បែបនេះ ។
លោក បញ្ជាក់ថា ករណីនេះ សមត្ថកិច្ចមូលដ្ឋានរាយការណ៍តាំងពីកើតហេតុភ្លាមៗថា គ្រោះថ្នាក់ដោយឯងៗ យ៉ាងណាក៏ដោយលោក បានចាត់បញ្ជូនជំនាញចុះស្រាវអង្កេតដោយយកចិត្តទុកដាក់ជាទីបំផុតតាំងពីព្រឹកព្រលឹម ។
លោកស្នើថា ដូចនេះសុំបណ្តាសារព័ត៌មានផ្សាយដោយយកចិត្តទុកដាក់ បើមានភស្តុតាងពិតជាមានការគប់កញ្ចក់រថយន្តមែន សូមបងៗផ្សាយឱ្យបានភ្លូកទឹកភ្លូកដីចុះ ប៉ុន្តែបើមិនទាន់មានភស្តុតាងទេ បងៗផ្សាយចេញបែបនេះគឺប៉ះពាល់ក៏ធ្ងន់ធ្ងរដែរដល់សមត្ថកិច្ចមូលដ្ឋាន ៕