ពលរដ្ឋហួសចិត្តរឿងក្រុមហ៊ុន Wing ឬ Wing bank បង្កក់លុយ ឬរឹបអូសលុយ ភ្នាក់ងារWing ទូទាំងប្រទេស ក្នុងមួយភ្នាក់ងារ 4000$ ឡើងទៅ

ភ្នំពេញ៖ ពលរដ្ឋមា្នក់ដែលមានគណនីហ្វេសបុក Ta Ta បានបង្ហោះរឿងហួសចិត្ត នឹកស្មានមិនដល់ ក្រុមហ៊ុន Wing ឬ Wing bank បានបង្កក់លុយ ឬរឹបអូសលុយ ភ្នាក់ងារWing រាប់រយភ្នាក់ងារទូទាំងប្រទេស ក្នុងមួយភ្នាក់ងារ 4000$ ឡើទៅ ដោយមិនបានប្រាប់ ឬបង្រៀនមុន ។

គណនីខាងលើនេះបានសរសេរនៅថ្ងៃទី ២៨ ខែមេសាថា ដោយពឹងផ្អែកលើ ឯកសារមួយសន្លឹក ដែលភ្នាក់ងារចុះកិច្ចសន្យាដោយគ្រាន់តែប្រាប់ថា ជាកិច្ចសន្យាបន្តកុងត្រាធ្វើជាភ្នាក់ងារ Wing បន្ត នឹងមិនបានប្រាប់ច្បាស់លាស់ បញ្ចាក់បន្ថែមពីអត្ថន័យគ្រប់គ្រាន់ ឬបង្រៀនបន្ថែមមកកាន់ភ្នាក់ងារទេ ដោយភ្នាក់ងារសុទ្ធតែជាភ្នាក់ងារ ធ្លាប់សហការណ៍ជាមួយក្រុមហ៊ុន Wing ឬ Wing bank ក៏ចុះកុងត្រាបន្តដោយមិននឹកស្មានថាមានកាត់កាត់លុយឬ បង្កក់លុយភ្នាក់ងារឆាវៗពីកុង Wing ដោយមិនមានការយល់ព្រមពីភ្នាក់ងារនោះទេ នឹងចេញលិខិតហាមឃាត់ ភ្នាក់ងារជួបជុំគ្នាតវ៉ា ដោយមិនមានការដោះស្រាយរយះពេលយូមកហើយ ទាំងដែលក្រុមហ៊ុនកាត់លុយភ្នាក់ងារទាំងបំពាន នឹងមិនមានការយល់ព្រមពីភ្នាក់ងារ នឹងហាមភ្នាក់ងារជួបជុំពិភាគសារ ដោះស្រាយដោយសន្តិវិធី អំពើនេះ លោក គិតថាខ្លាំងជាងច្បាប់រដ្ឋាភិបាលទៀត ស្មើរនឹងលិខិតគំរាមដោយប្រយោល ។

ក្នុងនាមលោក ជាប្រជាពលរដ្ឋមួយរូបយល់ឃើញថាអំពើនេះជាការបំពានទាំងស្រុងដល់ភ្នាក់ងារ Wing ទាំងអស់ ព្រោះការរឹបអូស ឬ បង្កក់ទ្រព្យសម្បត្តិឯកជន គឺជាអំពើមិនត្រឹមត្រូវ សូមសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួយប្រជាពលរដ្ឋដែលជាអ្នករកស៊ីលក់ដូរត្រឹមត្រូវទាំងអស់គ្នាផង។

យោងតាមលិខិតរបស់ធនាគារ Wing ចុះថ្ងៃទី ២៧ ខែមេសា ផ្ញើជូនចំពោះភ្នក់ងារវីងទាំងអស់ ស្តីពី ការហាមឃាត់ការញុះញ៉ុង និងការប្រមូលផ្ដុំគ្នាខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់ធនាគារវីង ព្រមទាំងរំខានដល់ភ្នាក់ងារវីងផ្សេងទៀតឱ្យដឹង នាពេលថ្មីៗនេះ ធនាគារ វីង បានទទួលការរាយការណ៍ពី ភ្នាក់ងារវីងមួយចំនួនដែលបានសម្ដែងពីការមិនពេញចិត្តចំពោះភ្នាក់ងារវីងមួយចំនួនតូច បានផ្តើមគំនិត និងបង្កើតជាក្រុមដាច់ ដោយឡែកនៅក្នុងបណ្តាញសង្គម ក្នុងគោលបំណងញុះញ៉ង និងបំផុសបំផុលឲ្យមានការជួបជុំដើម្បីតវ៉ានានា ពាក់ព័ន្ធនឹងការផាកពិន័យ និងការបញ្ឈប់ជាភ្នាក់ងារវីង ដោយសារមូលហេតុនៃការប្រព្រឹត្តខុសពីគោលការណ៍ និងកិច្ចព្រមព្រៀងភ្នាក់ងារវីង។

ធនាគារវីបញ្ជាក់ថា ទង្វើខាងលើនេះគឺជាការប្រព្រឹត្តខុសពីបទប្បញ្ញត្តិដែលមានចែងនៅក្នុងគោលការណ៍ និងកិច្ចព្រមព្រៀង ភ្នាក់ងារវីង ដែលហាមឃាត់នូវអំពើញុះញុង ការធ្វើកូដកម្ម ការផ្សព្វផ្សាយ ឬ ធ្វើសកម្មភាពក្នុងរូបភាពណាក៏ដោយ ដែលបង្កការប៉ះពាល់ដល់អតិថិជន ដៃគូសហការរបស់ ធនាគារ វីង ឬ កេរ្តិ៍ឈ្មោះអាជីវកម្មរបស់ ធនាគារ វីង។ ជាងនេះទៅទៀត ទង្វើខាងលើនេះគឺពុំបានផ្អែកលើមូលដ្ឋានផ្លូវច្បាប់ត្រឹមត្រូវនោះទេ ដោយហេតុថា ការពិន័យនានា និងការបញ្ចប់កិច្ចសន្យាជាមួយភ្នាក់ងារវីងកន្លងមក គឺធនាគារបានធ្វើឡើងដោយផ្អែកទៅលើខចែងនៃគោលការណ៍ និងកិច្ចព្រមព្រៀងភ្នាក់ងារវីងយ៉ាងត្រឹមត្រូវ។

ធនាគារ វីង ស្នើសុំឲ្យភ្នាក់ងារវីង ឬបុគ្គលដែលពាក់ព័ន្ធទាំងអស់បញ្ឈប់ជាបន្ទាន់នូវសកម្មភាព ទាំងឡាយណាដែលមានចរិតលក្ខណៈជាការញុះញ៉ុងឲ្យមានការតវ៉ា ឬបង្អួចកេរ្តិ៍ឈ្មោះ ឬប៉ះពាល់ផលប្រយោជន៍ របស់ ធនាគារ វីង រួមមានជាអាទិ៍៖ការបញ្ចេញមតិ ការបង្ហោះ ការផ្សព្វផ្សាយ ឬ ការចែករំលែក ព័ត៌មាននៅលើបណ្តាញសង្គមនានា ដែលពុំ មានមូលដ្ឋានគ្រប់គ្រាន់ ឬ ខុសពីការពិត ដែលនាំឲ្យមានការភ័ន្តច្រលំពីសាធារណៈជនមកលើ ធនាគារ វឹង។ ការផ្តើមគំនិត ញុះញ៉ង បំផុសបំផុល ឬ បញ្ចុះបញ្ចូល ឲ្យមានការប្រមូលផ្តុំ ឬ ការធ្វើកូដកម្មដែលខុសច្បាប់ ណាមួយដែលបង្កការរំខានដល់ប្រតិបត្តិការអាជីវកម្ម និងការរំខានដល់អតិថន ព្រមទាំងប៉ះពាល់ដល់ ផលប្រយោជន៍ និងកេរ្តិ៍ឈ្មោះរបស់ ធនាគារ វីង។ ឬអំពើអសកម្មផ្សេងទៀត៕