ភ្នំពេញ៖ រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាប្រមាណ ១១៨ លានដុល្លារ ក្នុងចំណាយរៀបចំព្រឹត្តិការន៍ស៊ីហ្គេម ២០២៣ដោយក្នុងនោះ ចំណាយទៅលើប្រតិភូកីឡាមកពីបណ្តាប្រទេសសម្រាប់ការស្នាក់ និង ការហូបចុកផ្សេងៗ។
ក្នងសន្នីសីទសារព័ត៌មាននៅថ្ងៃទី ២៨ ខែមេសានេះ សម្តេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាអ្នកទទួលបន្ទុករៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះបានលើកឡើងថា ថវិកាទាំងនេះ ជាថវិកាសន្សំរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនាពេលកន្លងមក ។
សម្តេចបន្តថា ការចំណាយថិកាប្រមាណ ១១៨ លានដុល្លារនេះ មិនរាប់បញ្ចូលនូវថវិកាជាច្រើនផ្សេងទៀត ដែលបានចំណាយទៅលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងទិញសម្ភារៈនានាសម្រាប់ផ្គត់ផ្គង់នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ ។
បើតាម សម្តេច ទៀ បាញ់ ការចំណាយចំនួថវិកាប្រមាណ ១១៨ លានដុល្លារនេះ សម្រាប់រៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះ មិនធ្វើឱ្យកម្ពុជា ក្រនោះទេ ៕