តុលាការខេត្តកំពត សម្រេច ឃុំខ្លួន លោក គឹម បញ្ញា

កំពត៖ លោក គឹម បញ្ញា អតីតអភិបាលក្រុងបូកគោ ត្រូវបានតុលាការខេត្តកំពត សម្រេច ឃុំខ្លួន ហើយ នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៣ នេះ ពាក់ព័ន្ធនឹងប្រើអំពើហឹង្សា លើភរិយាខ្លួន ។

បើតាម ស្នងការដ្ឋាននគរបាលខេត្តកំពត នេះជាមេរៀននិងបទពិសោធន៏ជីវិតសំរាប់ប្អូន អំពើហឹង្សារមិនមែនជាដំណោះស្រាយក្នុងជីវិតគូរនោះទេ អោយតែមានអំពើហឹង្សារគឺខុសច្បាប់ទាំងអស់ ហើយមិនចាំបាច់ជាប្តីឬប្រពន្ធនោះទេ ។

ស្នងការបន្តថា នេះជាសារសំរាប់ដាស់តឿនដល់យុវជនទាំងឡាយសូមកុំប្រើប្រាស់អំពើហឹង្សារទោះក្នុងបញ្ហាអ្វីក៏ដោយ ខឹងខុស ខឹងខាត ៕