មហាជន ហាម Admin ជីងចក់ «ជេ »ពេលឡាយ បាល់ទាត់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

ភ្នំពេញ៖ លោក ជឿន ប៊ុនចក់ ឬគេស្គាល់ថា Admin ជីកចក់ បានទទួលធ្វើជាពិធីការអត្ថាធិប្បាយបាល់ទាត់ស៊ីហ្គេមឱ្យគេហទំព័រផ្លូវការរបស់ក្រសួងព័ត៌មាន ក្រោយពេលទទួលនេះ ហើយ មហាជន បានស្នើ ឱ្យលោក កុំប្រើប្រាស់ពាក្យពេជ្រ «ជេ»ក្នុងពេលឡាយ ។

ការហាមប្រាម នេះ ធ្វើឡើង បន្ទាប់ពី Admin រូបនេះ តែងតែប្រើពាក្យ «ជេ» ទៅលើកីឡាករ ឬ បញ្ហាអ្វីមួយ ក្នុងពេលឡាយបាល់ទាត់ម្តងៗ ដែលស្តាប់ទៅ គឺមិនសមរម្យ និងមិនចូលត្រចៀកនោះទេ និងអសីលធម៌ថែមទៀត។

Admin ជីងចក់ កាលវេលាម៉ោង១០ យប់មិញនេះ បានសរសេរនៅលើទំព័រហ្វេសបុករបស់លោកថា «ច្បាស់ការណ៍ 100% ពូឡាយនៅលើផេករបស់ «ក្រសួងព័ត៍មាន» ហើយ វិញ្ញាសាដែលពូនឹងអត្ថាធិប្បាយមាន 3 គឺ បាល់ទាត់ បាល់ទះ និង គុនខ្មែរ » ។

Admin ជីងចក់បានសម្តែងការ សប្បាយចិត្តខ្លាំងណាស់ នៅពេលទទួលបានឳកាសមួយនេះ ហើយលោកចាប់ដៃគូជាមួយអេដមីន Rock ធ្វើការអត្ថាធិប្បាយការប្រកួតវិញ្ញាសារបាល់ទាត់របស់ក្រុមជម្រើសជាតិកម្ពុជា នៅស៊ីហ្គេមខាងមុខនេះ។

ទោះជាយ៉ាងណានេះ ក្តី មហាជនដែលជាអ្នកលេងតាមបណ្តាញសង្គម បានសម្តែងការមិនសប្បាយចិត្ត និង ស្នើ ឱ្យ Admin រូបនេះ កុំប្រើពាក្យពេជ្យ «ជេ ប្រមាថ» ក្នុងពេលពេលឡាយនៅពេលខាងមុខ ៕