គួរឱ្យអាណិត! នេនតូចកម្សត់មួយអង្គទួញយំ ព្រោះ មិនចង់បែកពីម្តាយជាទីស្រឡាញ់

ភ្នំពេញ៖ នេន តូច កម្សត់មួយអង្គកំពុងគង់នៅក្នុងទីអារាមមួយកន្លែង បានទួញយំយ៉ាងខ្លាំង និងគួរឱ្យអាណិត ជាទីបំផុត ពេលម្តាយ ឬញោមស្រីបង្កើតបានលាចាកចេញពីខ្លួន ក្រោយពេលដែលបានមកជួបមុខមួយរយៈពេលខ្លី ។

តាមរយៈ វីដេអូក្នុងទំព័រហ្វេសបុក ដែលមានឈ្មោះថា ស៊ាក់ស៊ីន Page បានបង្ហាញថា ម្តាយរបស់នេនតូច បានមកជួបមុខនេន តូច ហើយក៏បានលាទៅវិញ ។ ប៉ុន្តែ នេនតូចរូបនោះ មិនចង់ ឱ្យម្តាយដែលជាទីស្រឡាញ់របស់ខ្លួនចាក់ចេញនោះទេ ដោយទួញយំអោបដៃម្តាយ ទាំងអាល័យដែលមើលទៅគួរឱ្យអាណិតខ្លាំងណាស់ ។

ទំព័រហ្វេសបុក «ស៊ាក់ស៊ីន Page» សរសេរថា « ការបែកបាក់ព្រាត់ប្រាស់មនុស្សជាទីស្រឡាញ់ ជារឿងឈឺចាប់ បំផុត នេនពន្លឺ នៅតូច តែបែកពុកម៉ែ ខ្វះភាបកក់ក្តៅ ត្មាអាចជួយបាន ត្រឹមប៉ុណ្ណឹង សង្ឃឹម ថា ទៅអនាគត នឹងមានចំណេះដឹងជួយគ្រួសារ» ៕