លោក សុខ​ ទូច៖ អ្នកព័ត៌មាន សូមធ្វើខ្លួនដូចជាទឹក

ភ្នំពេញ៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុានៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ ក្នុងពេលចូលរួមក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលសារព័ត៌មានតំបន់មេគង្គលើកទី២ ស្តីពី «ការចូលរួមរបស់ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីតំបន់មេគង្គសន្តិភាព ស្ថិរភាព និងវិបុលភាព» ដែលរៀបចំដោយ៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងភាពជាដៃគូជាមួយក្លិបអ្នកកាសែតកម្ពុជា។

នៅក្នុងកម្មវិធីនេះ លោក បានលើកជាពាក្យស្លោកជូនដល់សិក្ខាកាម ដើម្បីពិចារណាថា អ្នកសារព័ត៌មាន សូមធ្វើខ្លួនដូចជាទឹក ព្រោះថា គ្មាននរណាម្នាក់អាចរស់នៅដោយអត់ទឹកបានទេ មនុស្សណាក៏ត្រូវការទឹកដែរ ទឹកតែងទៅដល់ទិសដៅជានិច្ច ទឹកគ្មានពណ៌សម្បុរ និង ទាំងសត្វ រុក្ខជាតិនិងជីវចម្រុះត្រូវការទឹក។

លោកបន្តថា អ្នកសារព័ត៌មាន សូមធ្វើខ្លួនទៅជាស្ពានទន្លេមេគង្គ ព្រោះថាមនុស្សគ្រប់ពណ៌សម្បុរ និងសាសន៍ណា ក៏អាចឆ្លងស្ពានបានគ្មានសង្គមណាមួយមិនត្រូវការព័ត៌មាននោះទេ និង អ្នកសារព័ត៌មាន ជាអ្នកចម្លងព័ត៌មាន៕