ជនសង្ស័យ៧នាក់ ត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ព្រះវិហារ៖ ជនសង្ស័យចំនួន៧នាក់ ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារ កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។

ក្រុមជនសង្ស័យត្រូវបានកម្លាំងផែនប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំត្បែងពីរ នៃអធិការដ្ឋាននគរបាលស្រុកគូលែន បានបង្រ្កាបករណីរក្សាទុក ដឹកជញ្ជូន ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចខ្ទមចំការចន្ទីចាក់បាយ ស្ថិតក្នុងភូមិបរិបូរណ៍ ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៣នឹង៤០នាទី។

ជនសង្ស័យទី១-ឈ្មោះ សេន គឹមសាន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្ដាក់ ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ។
ទី២-ឈ្មោះ ជៀម ជីម ហៅ ស្រីម ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្បាលខ្លា ឃុំភ្នំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
ទី៣-ឈ្មោះ សឿន រ៉ាប់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្បាលខ្លា ឃុំភ្នំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។
ទី៤-ឈ្មោះ ខេង សុភីន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្បាលខ្លា ឃុំភ្នំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
ទី៥-ឈ្មោះ នៅ ឈិ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិឈូក ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ ។
ទី៦-ឈ្មោះ ម៉ី សាមួន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិក្ដី ឃុំភ្នំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។
ទី៧-ឈ្មោះ ម៉ៅ សុភឿ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិក្បាលខ្លា ឃុំភ្នំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនរួមមាន១-ក្រាមពណ៌សថ្លាប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់៥,១៩ក្រាម,២-ម៉ូតូចំនួន០៤គ្រឿង, ៣-ទូរស័ព្ទចំនួន ០៦ គ្រឿង, ៤-សម្ភារវេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន ៕