ភ្នំពេញ៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និង លោក ព្រួញ រឹទ្ធថា ប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូន ខេត្តបាត់ដំបង បានសូមទោសលោក ផែង វណ្ណៈ ដែលជាអ្នកសារព័ត៌មាន បន្ទាប់ពី អ្នកទាំងពីរ និយាយលើសលស់ប៉ះពាល់លើរូបលោក ផែង វណ្ណៈ ។
តាមរយៈបណ្តាញសង្គម លោក ផែង វណ្ណ៖ បាន ឱ្យដឹងថា លោក សុខ លូ អភិបាលខេត្តបាត់ដំបង បន្ទាប់ពីបានឃេីញ សាររបស់ខ្ញុំ គាត់បានទទួលស្គាល់កំហុសឆ្គងដែលបាននិយាយលេីសលស់ប៉ះពាល់ខ្ញុំ និងបានសុំការអធ្យាស្រ័យ និង សុំទោសខ្ញុំ ខ្ញុំសូមបញ្ចប់ព័ត៌មានជាមួយគាត់ត្រឹមនេះ »។
លោកបន្តថា «តែខ្ញុំសូមសំណូមពរមិនសំដៅលេីគាត់ម្នាក់ទេ គឺចំពោះមន្ត្រីទូទៅ ពេលទទួលបានព័ត៌មានពីអ្នកសារព័ត៌មាន គួរអរគុណ អ្នកសារព័ត៌មាន មិនគួរចាត់ទុកអ្នកសារព័ត៌មានជាសត្រូវនោះទេ» ។
លោកបន្ថែមថា« ចំពោះខ្ញុំទោះបីខ្ញុំអស់ក្របខណ្ឌ អស់តួនាទី បុណ្យស័ក្ដិ ក៏ដោយ តែចំណេះដឹងជំនាញលេីការងារស្រាវជ្រាវ និង ការប្រមូលព័ត៌មាន របស់ខ្ញុំមិនរត់ចោលខ្ញុំនោះទេ ។ ចំណេះជំនាញទាំងនេះវាស្ថិតនៅជាមួយខ្ញុំរាល់ថ្ងៃ ដូច្នេះមុននឹងនិយាយអ្វីពីខ្ញុំ សូមយល់ដល់អតីត មន្ត្រីជំនាញម្នាក់នេះផង »។
ជាមួយគ្នានេះ លោក ព្រួញ រឹទ្ធថា ប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូន ខេត្តបាត់ដំបង ក៏បានផ្ញើសារតាមតេឡេក្រាមមកលោក ផែង វណ្ណៈ ដោយទទួលស្គាល់កំហុសនិងបានសុំការអធ្យាស្រ័យពីលោក និងសុំទោសលោករួចហើយ ។ លោក ផែង វណ្ណៈ បាទសូមទទួលយកការសុំទោសនេះ ហើយសូមបញ្ចប់ព័ត៌មាននេះត្រឹមនេះ ។
បើតាម លោក ផែង វណ្ណៈ ក្នុងនាមជាមន្ត្រី មុននឹងនិយាយស្ដីត្រូវគិតអោយបានច្បាស់លាស់ និយាយអ្វីក៏ដោយលេីសតែ២នាក់គ្មាន អាថ៌កំបាំងទេ ៕