ភ្នំពេញ:កម្លាំងសមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនជាតិចិន ០២នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីសង្ស័យចាប់ជំរិតទារប្រាក់ ពីជនជាតិចិនដូចគ្នា ។ ការបង្រ្កាប និង ឃាត់ខ្លួននេះ បានធ្វើឡើងនៅក្នុងបុរីឈូកវ៉ា២ ស្ថិតក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ កាលពី់យប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យទាំង០២នាក់ខាងលើមាន៖១-ឈ្មោះ Ma Jian Donco ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន ។ ២- ឈ្មោះ Wanco YonFu ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន ។ អ្នកទាំង២ មានទីលំនៅក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
ចំណែកឯជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ ខណៈកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។
បច្ចុប្បន្ន, ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ចំណែកឯជនសង្ស័យខាងលើ ត្រូវបានបញ្ចូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បី រៀបចំបែបបទ និង កសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕