សៀមរាប៖ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ ក្រុមកម្ទេចគ្រាប់(EOD) នៃអង្គការដោះមីនកម្ពុជា(CSHD) បានទទួលសំណើពីប្រជាពលរដ្ឋ ភូមិជ្រឫ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប បានរកឃើញគ្រាប់បែកដៃ សរុបមានចំនួន ១៨ គ្រាប់នៅពេលគាត់កំពុងភ្ជួរលើដីចម្ការ ដែលត្រូវបានគេកប់វាក្នុងកំឡុងកាលពីសម័យសង្រ្គាមទ័ពព្រៃ។
ក្រុមជំនាញរបស់អង្គការដោះមីនកម្ពុជាបានបំផ្លាញចោលគ្រាប់ទាំងនេះនៅនឹងកន្លែង ។
អាជ្ញាធរមីន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេលឃើញគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមកុំប៉ះពាល់ ដំ គប់លេង ឫកែច្នៃផ្សេងៗ វាអាចបណ្តាលអោយផ្ទុះស្លាប់ របួស ពិការ គ្រប់ពេល និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសំអាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល។