កំពង់ធំ៖ ជនសង្ស័យ ៣ នាក់ ដែលប្រើពូថៅដៃកាប់ជនរងគ្រោះនៅចំណុច រលាំទ្រុង ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំចាប់យកមកដល់អធិការនគបាលស្រុកស្ទោង ក្រោយបានធ្វើសកម្មភាព កាប់និងវាយជនរងគ្រោះឈ្មោះ ជួន ជួប ភេទប្រុស អាយុ ២៨ឆ្នាំ នៅភូមិ ដូនល្អ ឃុំ សំព្រោច ស្រុកស្ទោង បណ្តាលឲ្យរបួស ក្បាលចំនួន បីកន្លែង ត្រគាកឆ្វេង ១កន្លែង និងដើមដៃឆ្វេង ១កន្លែង មូលហេតុ ស្រវិងស្រាទំនាស់ពាក្យ សំដី រហូតបង្កើតជាហឹង្សា។
របាយការណ៍របស់សមត្ថកិច្ចខេត្តកំពង់ធំ ឱ្យដឹងថា កាលពីថ្ងៃទី ០១ខែ មេសាឆ្នាំ២០២៣ វេលាម៉ោង ២០.៣០នាទី នៅចំណុច តំបន់រលាំទ្រុង ក្នុងភូមិសាស្ត្រ កនឃុំ សំព្រោជ ស្រុកស្ទោង មានករណី ហិង្សាដោយ ចេតនា មានស្ថានទំងន់ទោស បង្ករឡើងដោយជន សង្ស័យឈ្មោះ ១/ឈ្មោះ លន ឃាង ភេទ ប្រុស អាយុ ៣០ឆ្នាំ ត្រូវឃាត់ខ្លួន ២/ ឈ្មោះ លន សាប ភេទប្រុសអាយុ២៨ឆ្នាំ ត្រូវឃាត់ខ្លួន និង ៣/ឈ្មោះ លន ខេង ភេទប្រុស អាយុ ២៤ ឆ្នាំ ត្រូវឃាត់ខ្លួន។
របាយការណ៍នេះ បន្តថា អ្នកទាំង៣នាក់ រស់នៅភូមិ ងួនសៀម ឃុំ កំពង់ចិនត្បូង ស្រុក ស្ទោង ខេត្តកំពង់ធំ ត្រូវបបានសមត្ថកិច្ចខេត្តកំពង់ធំចាប់យកមកដល់អធិការនគបាលស្រុកស្ទោង ដើម្បី កសាងសំណុំរឿងទៅតាមនិតិវិធី សាច់ញាតិជនរងគ្រោះស្នើរឲ្យសមត្ថកិច្ចដាក់ទោសជនសង្ស័យតាមច្បាប់ជាធមាន..។ ដោយឡែក បច្ចុប្បន្ន ជនរងគ្រោះកំពុងសំរាកព្យាបាលរបួស នៅមន្ទីរពេទ្យ បង្អែកស្ទោង៕