បាត់ដំបង៖ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ វេលាចន្លោះម៉ោង ០៤ទៅម៉ោង៥ទៀបភ្លឺ នៅចំណុចក្រុម១៧ ភូមិសំរោងអូរទ្រា ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានករណីអគ្គិភ័យ មួយ កើតឡើង បណ្តាលឲ្យឆេះរោងទ្រុងចិញ្ចឹមជ្រូក អស់ទាំងស្រុង ទំហំ ៤០ម៉ែត្រ × ២០ម៉ែត្រ ម្ចាស់រោងចិញ្ចឹមជ្រូកឈ្មោះ អៀង អេងថុង ភេទប្រុស អាយុ ៧០ឆ្នាំ រស់នៅភូមិព្រែកមហាទេព សង្កាត់ព្រែកព្រះស្តេច ក្រុង-ខេត្តបាត់ដំបង។
ក្នុងហេតុការណ៍នេះបានបណ្តាលអោយងាប់ជ្រូក ៣៣ក្បាល ក្នុងនោះស្លាប់កូនជ្រូក១១ក្បាល និងរបួសធ្ងន់ ៥ក្បាល។ សមត្ថកិច្ច បានបញ្ជាក់អោយដឹងថា គឺបណ្តាលមកពីផ្ទុះសេខ្សែភ្លើង ។
ករណីនេះកម្លាំងនគរបាលស្រុកឯកភ្នំ បានដឹកនាំកម្លាំងចុះពន្លត់អគ្គិភ័យនេះ ដោយប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យ នៃអធិការស្រុកចំនួន ០១គ្រឿង ទើបគ្រប់គ្រងស្ថានការណ៍អគ្គីភ័យនេះបានទាំងស្រុង៕