សង្វេគណាស់! បុរសម្នាក់សម្រេចចិត្តសម្លាប់ខ្លួន និងកូនប្រុសជាទីស្រឡាញ់ព្រោះតែអត់លុយព្យាលបាលជំងឺ

ពោធិ៏សាត់៖ បុរសម្នាក់បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួន និងកូនប្រុសជាទីស្រាឡាញ់មួយទៀត ដោយសារតែខ្លួនមានជំងឺប្រចាំកាយ និងមិនមានលុយព្យាបាលព្រមទាំងអស់សង្ឃឹមក្នុងជីវិត និង មិនចង់ឲ្យប្រពន្ធខ្លនពិបាកក្នុងការរកលុយព្យាបាលខ្លួន។

ករណីខាងលើនេះ បានកើតឡើងកាលពីម្សិលមិញនេះ នៅខេត្តពោធិ៍សាត់ ខណៈបច្ចុប្បន្ន ក្រុមគ្រួសារបាននឹងកំពុងរៀចំធ្វើបុណ្យសពនៅភូមិគង្គារ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ និងត្រូវយកទៅបញ្ចុះនៅភូមិអូរបាក្រងលើ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៣ ស្អែកនេះ។

មុនពេលដាច់ចិត្តសម្លាប់ខ្លួន បុរសខាងលើ បានសរសេរបណ្តាំចុងក្រោយ ដោយរៀបរាប់យ៉ាងសង្វេគចំពោះក្រុមគ្រួសារ និង ភរិយារបស់ខ្លួន ប៉ុន្តែ អ្វីដែលសង្វេគបំផុតនោះ គឺបុរសម្នាក់នោះដែលជាឪពុក ក៏បានយកកូនប្រុសរបស់ខ្លួនដ៏គួរឲ្យស្រលាញ់ម្នាក់ទៅជាមួយផងដែរកុំឱ្យមានការលំបាកដល់ភរិយាខ្លួន ។

ក្នុងលិខិតបណ្តាំងចុងក្រោយរបស់បុរសខាងលើ បានបញ្ជាក់ថា ការបញ្ចប់ជីវិតខ្លួននេះ នឹងអាចជួយសម្រួលដល់គ្រួសាររបស់គាត់បាន និងដោយមិនចង់នៅព្យាបាលអស់លុយច្រើន និងជំពាក់គេ ជាពិសេសជំងឺរបស់គាត់ព្យាបាលមិនជា ទើបគាត់សម្រេចធ្វើបែបនេះ ៕