គ្រោះថ្នាក់ចរាចរណ៍ផ្ដាច់យកជីវិតក្មេងស្រីម្នាក់នៅលើផ្លូវជាតិលេខ ៥១

កំពង់ស្ពឺ៖ គ្រោះថ្នាក់ចរាចរណ៍ផ្ដាច់យកជីវិតក្មេងស្រីម្នាក់ឈ្មោះ វន រតនា ភេទស្រី អាយុ ១៧ឆ្នាំ នៅលើផ្លូវជាតិលេខ ៥១ ចន្លោះគីឡូម៉ែត្រលេខ 33-34 ចំណុចភូមិថ្មគោល ឃុំសំបូរ ស្រុកសំរោងទង យប់ថៃ្ងទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។

ហេតុការណ៍ខាងលើនេះ បង្កឡើងដោយម៉ូតូប៉ះរថយន្តពីក្រោយរួចខ្ទាចម៉ូតូនិងមនុស្សចូលរថយន្តមួយគ្រឿងទៀតកំពុងបើកមកស្របទិសគ្នានៅលើផ្លូវ។ ម៉ូតូជនរងគ្រោះម៉ាកហុងដាស្កុបពី ពណ៍ស ពាក់ស្លាកលេខកំពង់ស្ពឺ1W-6840 អ្នកបើកបរឈ្មោះ វន រតនា ភេទស្រី ១៧ឆ្នាំ រស់នៅភូមិត្រពាំងក្រឡូង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ បើកបរពីទិសខាងជើងទៅទិសខាងត្បូង លុះមកដល់ចំណុចខាងលើបានប៉ះពីក្រោយរថយន្តម៉ាកFUSO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ3B-1313 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណគេចខ្លួន ។

មុនពេលកើតហេតុរថយន្ដបានឈប់ចតលើផ្លូវស្របពីជើងទៅត្បូង ម៉ូតូបានបើកមកបុករថយន្ដឈប់រួចខ្ទាចម៉ូតូនិងមនុស្សចូលរថយន្តមួយទៀត មិនស្គាល់ម៉ាក ស្លាកលេខ អត្តសញ្ញាណ រួចបានបើកគេចក្រោយពេលកើតហេតុ ។ ក្នុងហេតុការណ៍ខាងលើបណ្ដាលឱ្យស្លាប់០១នាក់(វន រតនា) នៅកន្លែងកើតហេតុ និងខូចខាតម៉ូតូមួយគ្រឿង។

សមត្ថកិច្ចនគរបាលចរាចរណ៍ ចុះស្រាវជ្រាវករណីខាងលើ និងបានយកវត្ថុតាងរថយន្តម៉ូតូមករក្សាទុកបណ្ដោះអាសន្ននៅប៉ុស្គិ៍នគរបាលរដ្ឋបាលសំបូរ ដើម្បីចំណាត់ការនីតិវិធីបន្ដ៕
ដោយ៖ ពុទ្ធិពល