ឃាត់ខ្លួនបុរសម្នាក់លួចដោះបាឡុងត្រង់ស្វ័រនៅក្រុងព្រះសីហនុ

ព្រះសីហនុ ៖ សមត្ថកិច្ចឃាត់បានខ្លួនបុរសជាជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងលួចដោះបាឡុងត្រង់ស្វ័រដើម្បីបំរ៉ុងយកស្ពាន់ ស្ថិតនៅមុខអាគារទុកចោលសាងសង់មិនទាន់រួច កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈម្នាក់ទៀតរត់គេខ្លួន។

ហេតុការណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោងប្រហែល១២:០០នាទីរំលងអាធ្រាត ស្ថិតនៅផ្លូវតាមផ្លូវជាតិ៤ក្បែរ អតីតស្នាក់ការគណបក្សហ៊្វុនស៊ិនប៉ិច ក្រុម១១ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។

ក្រោយពេលកើតហេតុសមត្តកិច្ចខេត្តព្រះសីហនុបាន ចុះទៅដល់ទីតាំងខាងលើ ឃើញមានសោរជាច្រើន នៅជិតត្រង់ស្វរ័ ដែលដោះទម្លាក់លើដីស្រាប់ ដែលត្រូវបានជនសង្ស័យដោះទម្លាក់មកដី តាំងពីថ្ងៃទី២០ ខែ០២ ឆ្នាំ២០២៣។

ជាមួយគ្នានោះ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យ ០១នាក់មានឈ្មោះ មៀន មន អាយុ ៣៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករផ្លូវថ្នល់ ស្នាក់នៅការដ្ឋានច្រកចូលផ្លូវល្បឿនលឿន សង្កាត់លេខ១ ក្រុង.ខេត្ត ព្រះសីហនុ។ ជនសង្ស័យ ០១នាក់ទៀត ឈ្មោះ យុន ភេទ ប្រុស ប្រើលេខ:081271819(គេចខ្លួន)។

បច្ចុប្បន្នជនសង្ស័យ ០១នាក់ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋានក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវរកភស្តុតាងបន្ថែមដើម្បីចាត់ការតាមផ្លូវច្បាប់៕
ដោយ៖ ពុទ្ធិពល