ឃាត់ខ្លួនបុរសចំនួន ៣នាក់ពាក់ព័ន្ធលួចអារដើមឈើ និងគ្រឿងញៀននៅស្រុកកំរៀង

បាត់ដំបង៖ កម្លាំងផែ្នកជំនាញរួមជាមួយកម្លំាងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំងនៃខេត្តបាត់ដំបងកាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៣ បាន ឃាត់ខ្លួនជនសង័្សយចំនួន០៣នាក់ នៅចំណុចក្រុមទី០៤ ភូមិភ្នំចាំចាប ឃុំបឹងរាំង ស្រុកកំរៀង ដែលជនសង័្សយទាំង០៣នាក់នេះពាក់ព័ន្ធនឹងលួចកាត់ដើមឈើរបស់ប្រជាពលរដ្ឋឈ្មោះ នួន ផល ភេទប្រុស អាយុ ៦១ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំងស្រុកកំរៀង ខេត្តបាត់ដំបង។

ជនសង័្សយទាំង០៣នាក់រួមមាន៖១-ឈ្មោះសុគន្ធ ចន្ធូ(ង៉ោល)ភេទប្រុសអាយុ៤១ឆ្នាំ មានមុខរបរជាងឈើរស់នៅភូមិកណ្ដាល ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។ ២-ឈ្មោះស៊ូ ថនភេទប្រុស អាយុ៣៩ ឆ្នាំមានមុខរបរ កសិករ រស់នៅភូមិកណ្ដាល ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។ និង ៣-ឈ្មោះឈីត ថា ភេទប្រុស អាយុ៣៣ ឆ្នាំមានមុខ របរកម្មករ អ្នកទាំងបី រស់នៅភូមិកណ្ដាល ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។

បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ច បានដកហូត វត្ថុតាងមួយចំនួន រួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យមានសារធាតុញៀនចំនួន០២ថង់តូច។ ដែកកេះចំនួន០១ និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ម៉ាស៊ីនអារឈើចំនួន០២ គ្រឿង។ ពីដុងដាក់សាំងចំនួន០២ ។ ពីដុងប្រេងអុកតាឡុកចំនួន០១ ម៉ែត្រចំនួន០១ និងសម្ភារៈប្រើប្រាស់សម្រាប់អារឈើមួយចំនួនទៀត។ ឈើទំហ៊ំមុខកាត់ 80ស.ម× 320ស.មចំនួន០១កំណាត់ និង ឈើទំហ៊ំមុខកាត់40ស.ម×500ស.មចំនួន2 កំណាត់។

សូមជម្រាបជូនថា នៅថ្ងៃកើតហេតុខាងលើ ជនរងគ្រោះឈ្មោះនួន ផល ភេទប្រុស អាយុ ៦១ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំងស្រុកកំរៀងខេត្តបាត់ដំបងបានប្តឹងមកសមត្ថកិច្ចនគរបាលថាមានមនុស្សមួយក្រុមបានលួចអារដើម ឈើនៅក្នុងដីចំការរបស់ខ្លួនហើយពេលបន្ទាប់សមត្ថកិច្ចនគរបាលបានចុះទៅដល់ទីកន្លែងកើតហេតុក៏ប្រទះឃើញបុរសទាំង០៣នាក់កំពុងធ្វើសកម្មភាពជាក់ស្តែងបែបនេះក៏បានធ្វើការឃាត់ខ្លួននិងដកហូតសម្ភារៈពាក់ព័ន្ធមួយចំនួនផងដែលក្នុងនោះសមត្ថកិច្ចបានរកឃើញម៉្សៅក្រាមពណ៌សដែលសង័្សយថាជាគ្រឿងញៀនព្រមទាំងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផង ។

បច្ចុប្បន្ន សមត្ថកិច្ចនគរបាលស្រុកបានរៀបចំសំណុំរឿងបញ្ជូនមកផែនជំនាញ ដើម្បីអនុវត្តបន្តតាមនីតិវិធី ច្បាប់៕