ភ្នំពេញ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២៣ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ក្នុងចំណោមបក្សពួក១២នាក់ ពាក់ព័ន្ធករណីហឹង្សាប្រើកំបិតប័ងតោកាប់បណ្តាលឲ្យរបួសធ្ងន់ ប្រព្រឹត្តនៅចំណុចផ្លូវបេតុងភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។
យោងតាមការផ្សព្វផ្សាយរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីថ្ងៃទី ២៩ ខែមករា ឱ្យដឹងថា ករណីហិង្សាខាងលើនេះ មាន ជនរងគ្រោះចំនួន០២នាក់៖ ១- ឈ្មោះ គ្រី ណាសាការ ភេទ ប្រុស ជនជាតិខ្មែរអ៊ីស្លាម មុខរបរសិស្ស ស្នាក់នៅសង្កាត់ច្រាំងចំរះទី២ ខណ្ឌឬស្សីកែវ។ និង ២-ឈ្មោះ រី ណារុន ភេទប្រុស មុខរបរ សិស្ស ស្នាក់នៅសង្កាត់ច្រាំចំរេះ២ ខណ្ឌឬស្សីកែវ។
ចំណែក ជនសង្ស័យចំនួន០៨នាក់ដែលត្រូវបានឃាត់ខ្លួន រួមមាន៖ ១- ឈ្មោះ សុខ ជា ភេទប្រុស ស្នាក់នៅបន្ទប់ជួល ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ២- ឈ្មោះ តុង ម៉េងលី ភេទប្រុស ស្នាក់នៅមិនពិតប្រាកដ ៣- ឈ្មោះម៉ៅហឿន មិថុនា ភេទប្រុស ស្នាក់នៅមិនពិតប្រាក ៤- ឈ្មោះ ហុក សុធារិទ្ធ ភេទប្រុស ស្នាក់នៅបន្ទប់ជួល ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ ៥- ឈ្មោះ ហួត ចាន់តារាពេជ្រ ភេទប្រុស ស្នាក់នៅបន្ទប់ជួល ផ្លូវ១០៣ ក្រុម៧ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ ៦- ឈ្មោះ យ៉េត រ៉ាវី ភេទប្រុស ស្នាក់នៅផ្លូវរថភ្លេីង សង្កាត់បឹងកក់ទី១ ខណ្ឌដូនពេញ ៧- ឈ្មោះ សុគន្ធ បញ្ញា ភេទប្រុស ស្នាក់នៅផ្លូវបេតុង ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ និង៨- ឈ្មោះទឹម បញ្ញា ភេទប្រុស ស្នាក់នៅផ្លូវ៩០៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ។
ករណីខាងលើនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួន រួមមាន៖ កាំបិតប័ងតោ ចំនួន ០២, ម៉ូតូ ចំចំនួន០២គ្រឿ (ស្មាក់វី (smak v) ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ ១IT-1915, ស្កូពី (scoops) ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1W-0883។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ ពុទ្ធិពល