ភ្នំពេញ៖ ជារឿងគួរឱ្យភ្ញាក់ផ្អើលស្រាប់តែពេលនេះ គណបក្សឆន្ទះខ្មែរបានប្រកាសរួបរួមជាមួយគណបក្សភ្លើងទៀន បន្ទាប់ពីថ្នាក់ដឹកនាំនៃគណបក្សទាំងពីរបានជួបពិភាក្សា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សឆន្ទះខ្មែរ នៅថ្ងៃទី០៣ តុលានេះ។
ក្រៅពីប្រកាសពីការរួបរួមជាមួយគណបក្សភ្លើងទៀន គណបក្សឆន្ទះខ្មែរ ក៏បានប្រកាសពីជំហររបស់ខ្លួនថានឹងមិនដាក់បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ឆ្នាំ២០២៣ខាងមុខនេះផងដែរ។
ជាមួយគ្នានេះដែរ គណបក្សឆន្ទះខ្មែរ ក៏បានអំពាវនាវឱ្យកម្លាំងប្រជាធិបតេយ្យ និងប្រជាពលរដ្ឋកម្ពុជា ដែលចង់ឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន តាមរយៈការបោះឆ្នោត ចូលរួម និងគាំទ្រគណបក្សភ្លើងទៀនឱ្យបានទូលំទូលាយផងដែរ៕ ដោយ៖ ឧត្តម