ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសេចក្តីណែនាំស្តីពី ការពង្រឹងការគ្រប់គ្រងប្រតិបត្តិការល្បែងផ្សងសំណាង នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ណសេចក្តីណែនាំនេះ បានធ្វើឡើងបន្ទាប់ពី សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា កាលពីថ្ងៃទី១៤ ខែកុម្ភៈ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់រដ្ឋបាលរាជធានីខេត្តឱ្យពិនិត្យឡើងវិញ ទីតាំងល្បែងផ្សងសំណាង បញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណថ្មី និងអាចឈានទៅដកអាជ្ញាប័ណ្ណទូទាំងប្រទេស។
សូមអានសេចក្តីណែនាំនៅខាងក្រោម៖