ភ្នំពេញ:សម្តេច ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានសរសេរលើបណ្តាញតេឡេក្រាមថា គណបក្សភ្លើងទៀន ទើបចេញសេចក្តីថ្លែងការណ៍ ឯសមាជិកដែលប្រព្រឹត្តខុសទើបបញ្ជាក់ពីការធ្វើខុសរបស់ខ្លួនដែលក្នុងនោះមានទាំងបញ្ជាក់ពីការធ្វើតាមបទបញ្ជារបស់ជនក្បត់ជាតិ៣ ជំនាន់ដែលជាទណ្ឌិត។
សម្តេច ហ៊ុន សែន បានចោទសួរនៅលើបណ្តាញតេឡេក្រាមនេះកាលពីយប់មិញថា តើបក្សភ្លើងទៀនត្រូវទទួលខុសត្រូវបែបណាលើរឿងនេះ?
លោក ប៊ុន ខេត ដែលជាប្រធានស្តីទីគណៈកម្មាធិការ ប្រតិបត្តិគណបក្ស ភ្លើងទៀន រាជធានីភ្នំពេញបានចេញវីដេអូសារភាពថា ខ្លួនពិតជាបានទទួលបញ្ជា និងណែនាំពីលោកសម រង្ស៊ី ឲ្យផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យចូលរួមបោះឆ្នោតសម្រាប់ថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះឲ្យគូសសន្លឹកឆ្នោតខ្វែងចោលដែលផ្ទុយពីឆន្ទះប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោកក៏បានសូមទោសសម្តេចនាយករដ្ឋមន្ត្រីចំពោះទង្វើខុសរបស់ខ្លួនផងដែរ៕