ភ្នំពេញ: សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាក់ថា សម្រាប់ សម្តេច ការសុំទោសសម្តេចត្រឹមលិខិតមួយប៉ុណ្ណេះរបស់ លោកជា ប៉ូច មិនគ្រប់គ្រាន់ទេព្រោះលោក ជា ប៉ូច ជាមនុស្សក្រឡិចក្រឡុចបំផុត។
សម្តេច ហ៊ុន សែន បញ្ជាក់នៅក្នុងគណនីតេឡេក្រាមផ្លូវការនៅល្ងាចថ្ងៃទី ២៣ ខែឧសភានេះថា សម្តេច និងកូនរបស់សម្តេចក៍ដូចជាមន្ត្រីផ្សេងទៀតបានថ្នាក់ថ្នមលោក ជា ប៉ូចរយៈពេលជាង៤ឆ្នាំតែទីបំផុតសម្តេចបានក្លាយជាគោលដៅនៃការកំចាត់ចោល(ទម្លាក់)របស់លោក ជា ប៉ូច តាមការចង់បានរបស់ជនក្បត់ជាតិ៣ជំនាន់ទៅវិញ។
សម្តេច ថ្លែងថា “គិតខ្លួនឯងទៅប៉ូចព្រោះខ្ញុំមិនអាចទុកមនុស្សដូចប៉ូចឲ្យបំផ្លាញខ្ញុំតាមបញ្ជាអាក្បត់ជាតិ៣ជំនាន់បាននោះឡើយ”។
ជាមួយគ្នានេះ សម្តេចក៏ឲ្យ លោក ជា ប៉ូច ត្រូវចងចាំថាមនុស្សណាក៍ដោយឲ្យតែមានទំនាក់ទំនងជាមួយជនក្បត់ជាតិ៣ជំនាន់មិនអាចទទួលបានការយោគយល់ពី ហ៊ុន សែន នោះឡើយព្រោះជនមួយនេះវាអាក្រក់ពេកជ្រុលនិយមពេក។មនុស្សណាក៍ដោយឲ្យតែប្រកាសផ្តាច់ខ្លួនចេញពីអាក្បត់ជាតិនេះនឹងទទួលបាននូវការលើកលែងឬយោគយល់៕