ភ្នំពេញ : ជារឿងហួសចិត្ត និងហួសថ្លែងមិនធ្លាប់មាននោះឡើយនៅលើពិភពលោក ដែលកូនប្រកាសកាត់កាលម៉ែឪ និងក្រុមគ្រួសារ។ គេធ្លាប់តែឃើញឪម៉ែ ប្រកាសកាត់កាលកូន នៅពេលកូននោះប្រដៅលែងស្តាប់ និងប្រព្រឹត្តទង្វើមិនគួរគប្បីទាំងឡាយនៅក្នុងគ្រួសារ ឬក្នុងសង្គមជាតិ។
នៅថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣នេះ គឺជាប្រវត្តិសាស្ត្រហើយសម្រាប់សង្គមកម្ពុជា កូនរមិលគុណចិត្តជាតិរច្ឆាន ស៊ន តារា ប្រកាសកាត់កាលម៉ែឪ និងក្រុមគ្រួសាររបស់ខ្លួន។ ការប្រកាសកាត់កាលបានធ្វើឡើងតាមរយៈទំព័រហ្វេសប៊ុករបស់ ស៊ន តារា ផ្ទាល់តែម្តង។
លោក សុខ ស៊ុនណារ៉េត ជាមន្ត្រីយោធា និងលោកស្រី ពិល វ៉ាន់ថុន ដែលជាឪពុកម្តាយរបស់ ស៊ន តារា ធ្លាប់បានសម្តែងការខកចិត្ត និងខូចចិត្តជាខ្លាំងចំពោះភាពរមិលគុណ និងអកតញ្ញូរបស់ ស៊ន តារា ធ្វើចំពោះពួកគាត់។ ក្នុងនោះ លោកស្រី ពិល វ៉ាន់ថុន បានកើតវិបត្តិផ្លូវចិត្តរហូតដល់ពេលបច្ចុប្បន្នថែមទៀតផង។
ភាពរមិលគុណ និងការប្រកាសកាត់កាលឪពុកម្តាយ និងក្រុមគ្រួសាររបស់ ស៊ន តារា នៅថ្ងៃនេះ គឺជាការបង្ហាញពីសណ្តានជាសត្វតិរច្ឆានរបស់ ស៊ន តារា។ ទង្វើរបស់ ស៊ន តារា ជាទង្វើថោកទាប និងស្អប់ខ្ពើមបំផុតនៅក្នុងសង្គមខ្មែរ ជាសង្គមតម្កល់ខ្ពស់នូវការគោរពដឹងគុណចំពោះអ្នកមានគុណ ជាពិសេសលោកឪពុកអ្នកម្តាយ ដែលត្រូវបានចាត់ទុកជាព្រះរស់នៅក្នុងផ្ទះ។
បើតាមធម៌របស់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូវិញ កូនចិត្តជាសត្វតិរច្ឆានអន្យតិរ្ថិយ មិនដឹងបាបបុណ្យគុណទោស ដូច ស៊ន តារា នាពេលនេះ នឹងធ្លាក់ទៅឋាននរករាប់សិបជាន់។
ទង្វើរបស់ ស៊ន តារា នៅថ្ងៃនេះបានស្តែងឱ្យឃើញយ៉ាងច្បាស់ពីចរិតពាលរបស់ជនដ៏ថោកទាបរូបនេះ ហើយក៏មិនមានអ្វីដែលចម្លែកនោះដែរ ដែលរូបគេតែងតែនិយាយប្រមាថកាតទានលើសម្តចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ព្រោះសូម្បីតែឪពុកម្តាយរបស់គេ ក៏គេមិនគោរព មិនផ្តល់តម្លៃ ហើយប្រកាសកាត់កាលចោលថែមទៀត។
ទង្វើរបស់ ស៊ន តារា ជាការបង្ហាញនូវគំរូដ៏អាក្រក់ជូរជាតិ ដែលប្រវត្តិមនុស្សជាតិនៅលើពិភពលោកនេះ ជាពិសេសក្នុងសង្គមកម្ពុជាតែម្តងកម្រនឹងកើតមាន៕