មន្ទីរប្រឆាំងគ្រឿងញៀនដាក់ពិន័យលើមន្ដ្រីខ្លួនមួយក្រុម ក្រោយចុះអនុវត្ដការងារ ល្មើសវិន័យវិជ្ជាជីវៈ

ភ្នំពេញ៖ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានដាក់ពិន័យមន្ត្រីរបស់ខ្លួន ក្រមួយក្រុម ក្រោយចុះអនុវត្ដការងារ ល្មើសវិន័យវិជ្ជាជីវៈ នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញក្រុមនេះបានប្រព្រឹត្តល្មើសវិន័យ វិជ្ជាជីវៈ និងបានប៉ះពាល់ដល់ប្រជាពលរដ្ឋ ។

សេចក្តីប្រកាស័ត៌មានរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៣ នេះ ឱ្យដឹងថា ដោយទទួលបានព័ត៌មានផ្សព្វផ្សាយ ពីគណនី Tik Tok ឈ្មោះ សុជាតា ស្ដីពីបាតុភាពនៅ ភូមិតាងួន២ សង្កាត់កាកាប ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានយកចិត្ត ទុកដាក់ហើយបានចេញបទបញ្ជារស្រាវ ជ្រាវករណីនេះជាបន្ទាន់ ។

សេចក្តីប្រកាសព័ត៌មានដដែលបន្តថា មន្ទីរប្រឆាំងគ្រឿងញៀន បានស្រាវជ្រាវហើយរកឃើញ ថា មន្ត្រីការិយា ល័យទី២ របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនមួយក្រុម បានចុះទៅអនុវត្តន៍វីធាន ញុះញង់ ស្របតាមនីតិវិធីច្បាប់ ដោយបានរាយការណ៍ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងមានការដឹកនាំសម្របសម្រួលពីលោកព្រះរាជអជ្ញារង រាជ ធានីភ្នំពេញ។ ប៉ុន្តែក្នុងការចុះអនុវត្តន៍ការងារ ក្រុមនេះបានប្រព្រឹត្តល្មើសវិន័យ វិជ្ជាជីវៈ និងបានប៉ះពាល់ដល់ប្រជាពលរដ្ឋ ។

បើតាមសេចក្តីប្រកាសព័ត៌មានដដែល ថ្នាក់ដឹកនាំនៃអគ្គស្នងការដ្នាននគរបាលជាតិ សម្រេច : ១• ដាក់វិន័យដោយបញ្ជូនទៅអង្គភាពតម្រួតបទបញ្ជារ ដើម្បីពិចារណាកំហុស ។ ២•ក្រុមប្រឹក្សា វិន័យនឹងពិនិត្យស្នើរសុំដាក់វិន័យជាក់ស្ដែងបន្ថែមទៀត ។

ស្ត្រីម្នាក់ឡាយក្នុងបណ្តាញសង្គមបានលើកឡើងថា មានសមត្ថកិច្ចមួយក្រុមបានឃាត់ខ្លួនយុវជនម្នាក់ឆេកឆេររកសារធាតុញៀន ហើយបានដាក់ខ្នោះ និងយកកាតគ្រី យកកាបូបលុយពីយុវជននោះអស់ ភ្លាមៗនោះក៏មានប្រជាជនពលរដ្ឋនៅទីនោះបានប្រតិកម្ម នឹងសកម្មភាពរបស់សមត្ថកិច្ចនោះ ហើយពួកគេក៏បានដោះលែង និងអោយលុយ និងកាតគ្រីយុវជននោះវិញ៕ ដោយ៖ ពុទ្ធិពល