ភ្នំពេញ៖ ក្រសួងក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានប្រកាសដាក់ឱ្យដំណើរប្រើប្រាស់នូវ ប្រព័ន្ធអនឡាញគ្រប់គ្រងសិ្ថតិ និងចំណាយផ្ទៃក្នុង ក្រោមអធិបតីភាព លោក ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ និងមន្ទីរទេសចរណ៍រាជធានី-ខេត្តទាំង២៥។
ក្នុងការដាក់ឱ្យដំណើរការប្រើប្រាស់នូវប្រព័ន្ធនេះ ក្រសួង បញ្ជាក់ថា ប្រព័ន្ធនេះបានរៀបចំឡើងសម្រាប់ប្រមូលទិន្នន័យទេសចរផ្ទៃក្នុង និងចំណាយរបស់ភ្ញៀវទេសចរ សម្រាប់ព្រឹត្តិការណ៍ទេសចរណ៍សំខាន់ៗ ដូចជា ពិធីបុណ្យឆ្លងឆ្នាំសកល ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ពិធីបុណ្យភ្ជុំបិណ្ឌ។ល។ មិនត្រឹមតែប៉ុណ្ណោះ ក្រសួងទេសចរណ៍ ក៏បានបញ្ជាក់បន្ថែមពីលើថា ប្រព័ន្ធអនឡាញគ្រប់គ្រងសិ្ថតិ និងចំណាយផ្ទៃក្នុង នេះ នឹងក្លាយទៅជា ឧបករណ៍ឌីជីថលមួយ សម្រាប់សម្រួលការងារ កត់ត្រានូវសិ្ថតិទេសចរចំណាយទេសចរផ្ទៃក្នុង ឱ្យកាន់តែប្រសើរឡើង ឆ្លើយតបទៅនឹងតម្រូវការ ជាក់ស្ដែងបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ៕ ដោយ៖ សៀងហៃ