ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសបានបញ្ជាក់តាមហ្វេសប៊ុករបស់លោកថា ក្ក្នុងនាមជាប្រធានអាស៊ានឆ្នាំនេះ យើងបានព្យាយាមសង្កត់ធ្ងន់លើស្មារតីរួបរួមគ្នា ខណៈដែលតំបន់របស់យើង ក៏ដូចជាពិភពលោកបាននិងកំពុងឆ្លងកាត់បញ្ហាប្រឈមជាច្រើន។ យ៉ាងណាមិញ ចំណងមិត្តភាពរវាងអាស៊ីអាគ្នេយ៍ និងអឺរ៉ុបកាន់តែមានភាពរឹងមាំ ជាក់ស្តែងតាមរយៈការអបអរសាទរខួបលើកទី៤៥ នៃទំនាក់ទំនងសន្ទនា ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន-អឺរ៉ុប នៅទីក្រុងព្រុចសែល។
សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានឆ្លៀតឱកាសជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរដែលរស់នៅតាមបណ្តាប្រទេសអឺរ៉ុប ព្រមទាំងមានជំនួបមួយចំនួនទៀតជាមួយសមភាគីអឺរ៉ុប ជាពិសេសដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ទីក្រុងប៉ារីស តបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង៕