លោក ប៉ែន ចំរ៉ុង ដាក់ពាក្យបណ្តឹងទៅឧទ្ធរណ៍

ភ្នំពេញ៖ តារាសម្តែងនិងពិធីករដ៏ល្បីឈ្មោះ លោក ប៉ែន ចំរ៉ុង បានបសម្រេចដាក់ពាក្យបណ្តឹងឧទ្ធរណ៍ ដើម្បីប្រឆាំទៅនឹង ចៅក្រមជំនុំជម្រះនៅតុលាការរាជធានីភ្នំពេញដែលបានសម្រេចផ្តន្ទាទោសឱ្យរូបលោកជាប់ពន្ធនាគារ១០ខែ និងពិន័យជាទឹកប្រាក់ ៦០ លានរៀលលើសំណុំរឿងព្រហ្មទណ្ឌមួយ ។

លោក ប៉ែន ចំរ៉ុង និងបុគ្គលមួយរូបទៀតឈ្មោះ ង៉ាន់ ពិសី ដែលមានមុខរបរជា «អ្នកនិពន្ធបទចម្រៀង» របស់ផលិតកម្មមួយត្រូវបានលោក ស៊ិន សុវណ្ណរ័ត្ន ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល១០ខែ និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន ១ លានរៀល ចូលជាថវិការដ្ឋពីបទ «បរិហារបង្កាច់កេរ្តិ៍» ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីអំឡុងឆ្នាំ២០២១ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣១១ និង មាត្រា ៣១២ នៃក្រមព្រហ្មទណ្ឌ។

ជាមួយគ្នានេះ តុលាការក៏បានបង្គាប់ឱ្យឈ្មោះ ប៉ែន ចំរ៉ុង និងឈ្មោះ ង៉ាន់ ពិសី រួមគ្នាសងសំណងទៅឱ្យដើមបណ្តឹងឈ្មោះ គាន ណារិត ចំនួន ៦០ លានរៀលនៅពេលសាលក្រមនេះចូលស្ថាពរ ៕ ដោយ៖ ពុទ្ធិពល