ភ្នំពេញ ៖ ផ្លូវល្បឿនលឿន១ខ្សែទៀតពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តសៀមរាបនឹងលេចចេញជារូបរាងនៅប៉ុន្មានឆ្នាំខាងមុខ ក្រោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានប្រកាសថា គម្រោងសាងសង់ផ្លូវល្បឿនលឿនថ្មីនេះកំពុងធ្វើការសិក្សា។
ឆ្លើយតបទៅខមិនរបស់ពលរដ្ឋម្នាក់ដែលបានសុំផ្លូវ ល្បឿនលឿនពីភ្នំពេញទៅសៀមរាមក្នុងហ្វេសប៊ុកសម្តេចនាថ្ងៃ៩ ធ្នូ សម្តេចអះអាងយ៉ាងច្បាស់ៗថា«កំពុងសិក្សាហើយ»។
បើតាមការបង្ហើបពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវ ល្បឿនលឿនភ្នំពេញ-សៀមរាប មានក្រុមហ៊ុន៤ បានស្នើមកក្រសួង ដើម្បីធ្វើការសិក្សា។
សូមបញ្ជាក់ថា កម្ពុជាមានផ្លូវល្បឿនលឿនមួយខ្សែហើយចេញពីភ្នំពេញទៅព្រះសីហនុ ក្រោយមានគម្រោងសាងសង់ផ្លូវ២ខ្សែទៀតដែលចេញពីភ្នំពេញទៅបាវិតនិងភ្នំពេញទៅសៀមរាប៕
ដោយ៖ រិន ចំរើន