ជប៉ុនផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិសម្រាប់ការសាងសង់ស្ពាន

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន នឹងផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ ថវិកាសរុបចំនួន ១៨៦,៨៥៦ ដុល្លារអាមេរិក សម្រាប់ការសាងសង់ស្ពាននៅក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ និងការស្តារប្រព័ន្ធធារាសាស្ត្រទួលអណ្តែតនៅក្នុងខេត្តកំពង់ចាម។

នៅថ្ងៃទី០៥ ខែធ្នូ លោក តានិណៃ អ៊ិឈិតុម៉ុ ឧបទូតនៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយទាំងពីរ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ។

ជប៉ុនសង្ឃឹមថា ជំនួយឥតសំណងនេះ នឹងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗ៕ ដោយ៖ ពុទ្ធិពល