គម្រោងសាងសង់ស្ពានខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាប សម្រេចបាន ៨៩%

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ការដ្ឋានសាងសង់ស្ពានខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាប សម្រេចលទ្ឋផលបាន ៨៩% នៃគម្រោង ។

តាមផែនការ គម្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅក្នុងខែមេសា ឆ្នាំ២០២៣ ខាងមុខ ៕ ដោយ៖ ពុទ្ធុពល​