ភ្នំពេញ៖ សមាគមអ្នកនិពន្ធខ្មែរ នឹងបើកវគ្គបណ្តុះបណ្តាលវិជ្ជានិពន្ធជំនាញ “រឿងខ្លី” ក្នុងមួយវគ្គជ្រើសរើសសិក្ខាកាមចំនួន២៥នាក់ ។
បើតាមសេចក្ដីជូនដំណឹងរបស់សមាគមអ្នកនិពន្ធខ្មែរ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ ក្នុងមួយវគ្គសិក្ខាកាមត្រូវសិក្សាចំនួន ៣២ ម៉ោងឡើងទៅ ដោយសិក្សាជារៀងរាល់ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចំណែក ឯតម្លៃសិក្សា គឺ៤០ ដុល្លារ ឬ ១៦ម៉ឺន រៀល។
ដោយវគ្គនេះចាប់ផ្ដើមសិក្សាពី ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ តទៅ នៅសហសាល រីម គីន ជាន់ទី១ នៃអគារសមាគមអ្នកនិពន្ធខ្មែរ ស្ថិតនៅក្នុងបរិវេណវត្តបទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ចំពោះលក្ខខណ្ឌនៃការចូលវគ្គបណ្ដុះបណ្ដាល៖
សិក្ខាកាមដែលបានបញ្ចប់វគ្គជំនាញ “ឈ្វេងយល់អំពីទ្រឹស្ដីអក្សរសិល្ប៍” លើកទឹកចិត្ត និងផ្ដល់អាទិភាព។ អាស្រ័យហេតុនេះ អ្នកដែលមានបំណងសិក្សា ឬបន្តការសិក្សា សូមចុះឈ្មោះពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២។ ទីកន្លែងទទួលពាក្យ ទីស្នាក់ការសមាគមអ្នកនិពន្ធខ្មែរ អាសយដ្ឋានស្ថិតក្នុងបរិវេណវត្តបទុមវតី ឬផ្ញើតាមប្រព័ន្ធ Email: [email protected] ឬក៏ទាក់ទងតាមទូរសព្ទ៖ ០១២ ៧៩ ២៩ ៥៩ /០៩២ ៧៨ ៨៩ ៩០៕ ដោយ៖ សៀងហៃ