សម្តេចតេជោ ៖ ឆ្នាំ២០២២ ជនពិការចូលបម្រើការងារក្នុងក្រសួង ស្ថាប័នរដ្ឋ ចំនួន៣៧

ភ្នំពេញ ៖ ក្នុងឆ្នាំ២០២២ ជនមានពិការភាពចូលបម្រើការងារក្នុងក្រសួងស្ថាប័នរដ្ឋចំនួន៣៧ មានចំនួន ៣ ៧៤៨ នាក់ ។

ក្នុងនោះ ស្ត្រីមានពិការភាពចំនួន ៨៦២នាក់ ជនមានពិការភាពកម្រិតធ្ងន់ចំនួន២ ២៦០ នាក់ ។ បើគិតជាភាគរយ២,០១% កើនលើសឆ្នាំ២០២១។ នេះបើតាមសារលិខិតសម្តេចេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាក្នុងឱកាសទិវាជនមានពិការភាពកម្ពុជា លើកទី២៤ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤០ នាថ្ងៃទី៣ ធ្នូ។

ដោយឡែក វិស័យឯកជនរួមមាន ៖ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រ បានចុះបញ្ជីកា និងទទួលបានវិញ្ញាបនបត្រលើការអនុវត្តច្បាប់ ស្តីពីកិច្ចការពារនិងលើកកម្ពស់ សិទ្ធិជនពិការទូទាំងប្រទេសមានចំនួន២៩១ គ្រឹះស្ថាន រោងចក្រ សហគ្រាសមានជនមានពិការភាពចូលបម្រើការងារចំនួន ៥,៨៣៩នាក់ ស្រ្តីមានពិការភាព ៣,៨៣៦នាក់ សរុបទាំងស្ថាប័នរដ្ឋ និងវិស័យឯកជនទូទាំងប្រទេសមានចំនួនជនមានពិការភាព ៩,៥៨៧នាក់កំពុងបម្រើការងារ។
សម្ដេចតេជោបានបន្តថា បច្ចុប្បន្នជនមានពិការភាព ត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន៕ ដោយ៖ រិន ចំរើន