ភ្នំពេញ ៖ ក្មេងប្រុស ស្រីចំនួន៤នាក់បានលង់ទឹកពេលចុះរាវលៀស ក្នុងរណ្តៅដី នៅភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ករណីនេះកើតឡើងកាលល្ងាចថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ។ ក្រោយកើតហេតុបានរកឃើញសាកសពទាំង៤នាក់ហើយ បន្ទាប់ពីក្រុមការងារសង្គ្រោះនិងសមត្ថកិច្ចចំរុះធ្វើប្រតិបត្តិការស្វែងរកអស់រយៈពេលច្រើនម៉ោង ក្នុងនោះសាកសពខ្លះរកឃើញនៅល្ងាចថ្ងៃកើតហេតុ និងសាកសពខ្លះទៀតរកឃើញនៅពេលទៀបភ្លឺព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។
ក្មេងរងគ្រោះទាំង៤នាក់នោះ មានស្រី២នាក់ ប្រុស២នាក់ អាយុចន្លោះពី១០ឆ្នាំដល់១៣ឆ្នាំ រួមមាន៖
១. ឈ្មោះ នី ស្រីណាក់
២. ឈ្មោះ នី ស្រី ណា
៣. ឈ្មោះ ថាន គីមយ៉ាង
៤. ឈ្មោះ ថាន ថានុក ៕