ភ្នំពេញ៖ ក្រោយពីខកខានជួបជុំជាមួយអ្នកសារព័ត៌មានអស់ប៉ុន្មានឆ្នាំមក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា នឹងជួបជាមួយអ្នកសារព័ត៌មានដោយផ្ទាល់លើកទី៥ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ខាងមុខ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ។
នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងព័ត៌មាន នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ដែលសម្តេចបានឯកភាពឲ្យធ្វើជាអ្នករៀបចំកម្មវិធីជួបជុំនេះ។
ក្នុងនោះ ក្រសួងក៏បានឲ្យអង្គភាពប្រព័ន្ធផ្សព្វផ្សាយដែលមានបំណងចូលរួម ត្រូវចាត់តាំងតំណាង ១រូប ដើម្បីទំនាក់ទំនងជាមួយមន្ដ្រីទទួលបន្ទុកតាមផ្នែក អំពីការចុះឈ្មោះចូលរួម៕ ដោយ៖ រិន ចំរើន