ស.ស.យ.ក ថ្វាយព្រះអំណរព្រះរាជកម្មវិធី «១០០ ព្រះវស្សានៃព្រះបិតាឯករាជ្យជាតិ»

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ក្រាបថ្វាយព្រះអំណរព្រះរាជកម្មវិធី «១០០ ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ»។

សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) សូមក្រាបថ្វាយព្រះអំណរព្រះរាជគុណយ៉ាង ខ្ពង់ខ្ពស់បំផុតថ្វាយព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្តេចព្រះម ហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុ ភមង្គលជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមគោរពថ្លែងព្រះអំណរគុណ និងអរគុណថ្វាយ និង ជូនព្រះរាជវង្សានុវង្ស សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកស្រី សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេច សៅ ទី ហេង សំរិន សម្តេច តេជោ ហ៊ុន សែន នាយ​ករដ្ឋមន្រ្តី លោក លោកស្រី ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសជាមិត្ត សម្តេច លោ​ក​ លោ​ក​ស្រី អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និង​អ​ន្ត​រ​ជា​តិ​ទាំ​ង​អ​ស់ ដែលយាងនិងអញ្ជើញទត និងទស្សនាការសម្តែងក្នុងព្រះរាជកម្មវិធី «១០០ ព្រះវស្សានៃព្រះ​បិ​តា​ឯករាជ្យជាតិ» នារាត្រីថ្ងៃទី៣១ តុលា ឆ្នាំ២០២២ ដែលនេះជាមហាកិត្តិយស​ដ៏​ធំ​ធេ​ង​ថ្លៃ​ថ្លា​រ​ប​ស់ទូលព្រះបង្គំយើងខ្ញុំ ដែលជាអ្នករៀបចំ។

ព្រះរាជពិធី«១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» ដែលព្រះរាជពិធីនេះ បានប្រារព្ធធ្វើឡើ​ង​នៅសាលមហោស្រព ចតុមុខមង្គល។

ព្រះរាជកម្មវិធី «១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» ត្រូវបានផ្តួចផ្តើម និងរៀប ចំដោ​យ​មូ​ល​និធិមុទិតា និង សហភាពសហព័ន្ធយុវជនកម្ពុជា និង ដោយមានការចូលរួមសហការពីក្រ​សួ​​​ងព្រះបរមរាជវាំង ក្រសួងព័ត៌មាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ថានទូតនៃសាធា​រ​ណ​រ​ដ្ឋ​ប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អ​ន្ដរ​ជា​​​តិ រដ្ឋបាលរាជធានីភ្នំពេញ និងបណ្ណាល័យសម្តេចម៉ែ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។

ព្រះរាជពិធី«១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» រៀបចំឡើងក្នុងគោលបំណង រំលឹ​ក​ដ​ល់​ព្រះ​គុណូបការៈ និងសម្តែងនូវមនោសញ្ចេតនាចងចាំជានិច្ចគ្មានថ្ងៃបំភ្លេចបាន ប្រក​បដោ​យ​សេ​ចក្តីកតញ្ញូកតវេទី ចំពោះព្រះមហាករុណាទិគុណ ដ៏ធំធេងរបស់ ព្រះករុណា ព្រះ​ម​ហា​វី​រ​ក្ស​ត្រ ព្រះបរមរតនកោដ្ឋ នៅក្នុងបុព្វហេតុទាមទារឯករាជ្យជូនប្រជាជាតិ ការកសាងជាតិ និង​កា​រ​ប​ង្រួបបង្រួមជាតិ ការការពារបូរណភាពទឹកដីជូនជាតិមាតុភូមិ និងប្រជានុរាស្ត្រកម្ពុជា និ​ង​កា​រ​រួ​បរួមដើម្បីសន្តិភាព ឯករាជ្យ និងកសាងជាតិឥតឈប់ឈរ៕

ដោយ៖ KS-001