ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ចាប់ផ្តើមគិតកម្រៃដោយបញ្ចុះ៨០ % សម្រាប់រយន្ត ៣ ប្រភេទ

ភ្នំពេញ៖ ដូចការគ្រោងទុក ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ចាប់ផ្តើមគិតកម្រៃចាប់ពីព្រឹកម៉ោង ៧ ថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២២ តទៅ ដោយការរបង់ប្រាក់នឹងត្រូវធ្វើ ឡើង តាមចម្ងាយជាក់ស្តែង។

ក្រសួងសាធារណការនិងដឹកជញ្ជូន បញ្ជាក់ថា ចំពោះការធ្វើការដំណើរចម្ងាយពី “ភ្នំពេញ-ក្រុងព្រះសីហនុ “ ត្រូវបង់ ១២$ (បានចុះតម្លៃមកត្រឹម ៨០%រួច) សម្រាប់យានយន្តដែលត្រូវបង់កម្រៃ Type “A”ខាងក្រោម៖
1. រថយន្តប្រភេទគ្រួសារ ៧កៅអី ចុះក្រោម
2. រថយន្តផ្ទុកទំនិញ ក្រោម ២តោន
3. ទោចក្រយានយន្តកម្លាំង ចាប់ពី 500cc ឬ 27kW ឡើង មាន បិត លតាបត្រ (ស្ទីគ័រ) សម្គាល់អនុញ្ញាតដោយក្រសួង។

តារាងកម្រៃលម្អិតត្រូវគិតជា គីឡូម៉ែត តាមប្រភេទយានយន្ត ដូចមានក្នុងតារាងជូនភ្ជាប់។ តារាងកម្រៃ ក៏មានបិតនៅតាមផ្ទាំងព័ត៌មាន ច្រកចេញចូលផ្លូវល្បឿនលឿនផងដែរ។ រាល់យានយន្តចូលប្រើប្រាស់ផ្លូវល្បឿនលឿន ត្រូវមាន៖ ផ្លាកលេខសម្គាល់ យានយន្ត ត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) មានសុពលភាព និង កាតព្វកិច្ចផ្សេងៗតាមច្បាប់ដែលបានកំណត់។

ផ្លូវល្បឿនលឿនភ្នំពេញព្រះ-សីហនុ ត្រូវបានក្រសួងសាធារណការបើកឱ្យសាកល្បងដោយឥតគិតថ្លៃរយៈពេល ១ ខែ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣១ ខែតុលា ដែលក្នុងអំឡុងពេលបើកសាកល្បងនេះមានយានយន្តធ្វើដំណើរនៅលើផ្លូវ នេះ ចន្លោះពី ៩ ០០០ គ្រឿង ទៅជិត ២ ម៉ឺនគ្រឿង ក្នុង ១ សប្តាហ៍៕
ដោយ៖ KC-006