ជប៉ុន ផ្ដល់ជំនួយលើគម្រោងថ្មីមួយប្រមាណជិត៥២មុឺនដុល្លារសម្រាប់ការអភិរក្សប្រាសាទបាយ័ន

ភ្នំពេញ៖ ជប៉ុនបានសម្រេចចិត្តផ្ដល់ជំនួយលើគម្រោងថ្មីមួយ ដែលមានទឹកប្រាក់ចំនួន ៥២០ ៨៤៧ ដុល្លារអាមេរិក សម្រាប់ការជួសជុលប្រាសាទបាយ័នក្នុងតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្ដអង្គរ ដែលគម្រោងនេះឈ្មោះថា គម្រោងគាំទ្រការទិញ និងថែទាំយានយន្ដ និងម៉ាស៊ីនធុនធ្ងន់ ព្រមទាំងទិញសម្ភារ:សម្រាប់ការងាររក្សាលំនឹងតួប៉មកណ្ដាលនៃប្រាសាទបាយ័នដែលទាក់ទងគ្នានឹងគម្រោង JASA។

បើយោមតាមសេចក្ដីប្រកាសព័ត៌មានរួមដែលមាន ក្រសួងវប្បធម៏ និង ស្ថានទូតជប៉ុនប្រចាំកម្ពុជា ចុះថ្ងៃទី១៩ តុលានេះ បានឱ្យដឹងថា JSA បានចំណាយថវិកាសរុបប្រមាណ ២៧លានដុល្លារអាមេរិក ចាប់ពីជំហានទី១ ដល់ជំហានទី៥ ដើម្បីអនុវត្តសកម្មភាពអភិរក្សនិងជួសជួលប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន។ចាប់តាំងពីជំហានទី៣ ក្នុងឆ្នាំ២០០៥ JSA និង អាជ្ញារជាតិអប្បរា បាននិងកំពុងចូលរួមគម្រោងរួមគ្នា ដែលហៅថា ជប៉ុន-អប្សរាការពារប្រាសាទអង្គរ(JASA) ។ នៅដើមឆ្នាំនេះ ជំហានទី៦ បានចាប់ផ្ដើមស្រាវជ្រាវ និងធ្វើការលើការរក្សាលំនឹងតួប៉មកណ្ដាលនៃប្រាសាទបាយ័នជាចម្បង។

គួរឱ្យដឹងថា នៅឆ្នាំ១៩៩៤ រដ្ឋាភិបាលជប៉ុនបានបង្កើតក្រុមរដ្ឋាភិបាលជប៉ុនសម្រាប់ការថែរក្សាការពារប្រាសាទអង្គរ(JSA) (JSA ត្រូវបានដឹកនាំដោយលោក បណ្ឌិត តាកិស៊ិ ណាកាហ្គាវ៉ា សាស្រ្ដាចារ្យកិត្តិយសនៃសាកលវិទ្យាល័យវ៉ាសិដា) ដែលជាគម្រោងមួយតាមរយ:អង្គការយូណេស្កូ Japan Funds In Truth សម្រាប់ការអភិរក្សវប្បធម៌បេតិកភណ្ឌពិភពលោក៕ ដោយ៖ សាន សៀងហៃ