ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងអតីតថ្នាក់ដឹកនាំ និងសមាជិកបក្សប្រឆាំងចំនួន៩រូប ជាទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើរដ្ឋមន្រ្តី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។
អតីតថ្នាក់ដឹកនាំ និងសមាជិកបក្សប្រឆាំងទាំងនោះរួមមាន៖ លោក ជីវ កត្តា, លោក តាន់ ទីន, លោក ខឺយ ស៊ីនឿន, លោក កង គឹមហាក់, លោក កង ម៉ារ៉ាឌី, លោក សុខ សុធា, លោក សុខ វិបុល, លោក អាន តារ៉ា និងលោក គីន គុណ៕ ដោយ៖ រិន ចំរើន