សៀមរាប៖ ថ្លែងពីទឹកដីខេត្តសៀមរាប នៅក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ ចេញពីតំបន់រមណីដ្ឋានអង្គរ មករស់នៅភូមិធម្មជាតិរុនតាឯក នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជំហរថា កម្ពុជា មិនគាំទ្រឱ្យមានការបំបែករដ្ឋណាមួយ ចេញពីអ៊ុយក្រែន នោះទេ។
សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា កម្ពុជាប្រឆាំងដាច់ខាត នូវការគំរាមប្រើកម្លាំង ឬប្រើកម្លាំង ទៅលើប្រទេសណាមួយនោះទេ។
ការប្រកាសបែបនេះ ខណៈវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន កាន់តែមានភាពតានតឹងឡើង ហើយឈានដល់រដ្ឋមួយចំនួន មានការបោះឆ្នោត ចូលជាសមាជិកសហព័ន្ធរុស្ស៊ី៕
ដោយ៖ គង់ សេដ្ឋាមុនី