ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បានផ្ញើសារជូនពរលោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ក្នុងឱកាសខួបកំណើតគម្រប់ ៥៧ឆ្នាំ ឈានចូល ៥៨ឆ្នាំ ដែលនឹងមកដល់នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ។
ក្នុងសារជូនពរ លោក កើត រិទ្ធ បានលើកឡើងពីស្នាដៃនិងការខិតខំប្រឹងប្រែងរបស់លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ដែលលោកបានលះបង់ប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងបេសកកម្មដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា រួមចំណែកក្នុងការកសាងសុខសន្តិភាព ការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីពេញបរិបូរណ៍។
ក្នងនោះការធានាការពារឯករាជ្យ និងអធិបតេយ្យជាតិ ព្រមទាំងការលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ ជាពិសេសការដឹកនាំវិស័យសេដ្ឋកិច្ចកម្ពុជា ក្រោមមគ្គុទេសក៍ឧត្តុងឧត្តមបំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឱ្យមានភាពរីកចម្រើនលើគ្រប់វិស័យ ប្រជាជនមានជីវភាពធូរធារ និងរស់នៅក្នុងសេចក្តីថ្លៃថ្នូរ និងសេចក្តីសុខក្សេមក្សាន្ត ក្រោមម្លប់សន្តិភាព៕ ដោយ៖ ឧត្តម