ភ្នំពេញ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានបញ្ជាក់ថា គ.ជ.ប បានចេញកាលបរិច្ឆេទឱ្យពលរដ្ឋអាចពិនិត្យបញ្ជីឈ្មោះ និង ចុះឈ្មោះបោះឆ្នោត និងផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ចាប់ផ្តើមពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។
ថ្លែងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីកិច្ចប្រជុំផ្សព្វផ្សាយអំពីដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំំ២០២២ នៅថ្ងៃទី២០កញ្ញានេះ ប្រធាន គ.ជ.ប បានឱ្យដឹងបន្ថែមថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ មានរយៈពេល ៥០ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។
ដោយឡែក សម្រាប់ការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ ចាប់ផ្តើមពីថ្ងៃទី២០ ខែកញ្ញា នេះ រហូតដល់ថ្ងៃទី១៩ខែតុលា ឆ្នាំ២០២២។ក្នុងនេះដែរ ប្រធាន គ.ជ.ប ក៏បានបញ្ជាក់ជូនអំពីរបៀប និងកាលបរិច្ឆេទនៃការដាក់ពាក្យសុំចុះឈ្មោះជាអ្នកសង្កេតការណ៍ជាតិ-អន្តជាតិ និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ដែលការចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងអ្នកសារព័ត៌មានជាតិ គ.ជ.ប នឹងចាប់ផ្តើមទទួលពាក្យសុំ
ចុះឈ្មោះ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ រីឯការចុះឈ្មោះអ្នកសង្កេតការណ៍អន្តរជាតិ និងអ្នកសារព័ត៌មានអន្តរជាតិ ចាប់ផ្តើមពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។
សូមបញ្ជាក់ថា នេះជាកិច្ចប្រជុំលើកទី១ ជាមួយភាគីពាក់ព័ន្ធ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈោ្មះបោះឆ្នោត ឆ្នាំ២០២២ ដែលសមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះមានមកពីក្រុមប្រឹធម្មនុញ្ញព្រឹទ្ធសភា រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រុមប្រឹក្សាសកម្មភាពនៃការរត់ពស្ថានទូតជប៉ុន តំណាងគណបក្សនយោបាយ តំណាងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំអ្នកសារព័ត៌មានផងដែរ សរុបចំនួនជាង ៥០ នាក់៕
ដោយ៖ សាន សៀងហៃ