ស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានបើកកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំពិធីប្រណាំងទូក ដែលនឹងគ្រោងប្រារព្ធធ្វើនៅចុងខែតុលា ឆ្នាំ២០២២ខាងមុខនេះ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។នេះបើតាមផេករបស់អភិបាលខេត្តស្វាយរៀងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។
ការរៀបចំប្រណាំងទូកនៅតាមបណ្ដាខេត្តនេះ ធ្វើឡើងបន្ទាប់ពី រាជរដ្ឋាភិបាលប្រកាសផ្អាកការប្រណាំងទូកនៅរាជធានីភ្នំពេញក្នុងឆ្នាំ២០២២នេះ ដោយសារចំពេលដែលកម្ពុជាជាប់រវល់ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅក្នុងខែវិច្ឆិកាដែលនឹងមានការចូលរួមពីមេដឹករបស់ប្រទេសមហាអំណាច និងមេដឹកនាំក្នុងតំបន់ជាច្រើនរូបផងដែរ៕
ដោយ៖ សាន សៀងហៃ