សៀមរាប ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានព្រមានគណបក្សនយោបាយក្រៅរដ្ឋាភិបាល កុំចោទប្រកាន់សម្តេច ដោយយកករណីដោះស្រាយបញ្ហាលំនៅឋានឱ្យប្រជាពលរដ្ឋរុះរើ ចេញពីតំបន់រមណីដ្ឋានអង្គរ ទៅរស់នៅក្នុងភូមិរុនតាឯក ក្នុងខេត្តសៀមរាប ជាការទាក់ទាញសន្លឹកឆ្នោត។
ការព្រមាននេះធ្វើឡើង ក្នុងឱកាសសម្ដេចអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្ត រើសំណង់ចេញ ពីតំបន់រមណីយដ្ឋានអង្គរ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ។
សម្តេចតេជោ បានបញ្ជាក់ច្បាស់ៗថា មិនឱ្យបក្សដទៃយកបញ្ហានេះមកធ្វើជាអាវុធទេ ប្រយ័ត្នសម្តេចប្រើផ្លូវច្បាប់ ហើយកុំមកចោទថា ជារឿងនយោបាយ៕
ដោយ៖ គង់ សេដ្ឋាមុនី