ភ្ជុំបិណ្ឌឆ្នាំនេះ សាលារាជធានីភ្នំពេញ នឹងបញ្ចេញរថយន្ត១​៧៥​គ្រឿង​ដឹក​ពល​រ​ដ្ឋ​ចេ​ញ​ទៅ​ស្រុ​ក​​​​ដោយ​មិ​នគិតថ្លៃ

 

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ នឹងបញ្ចេញរថយន្តក្រុងចំនួន១៧៥គ្រឿងសម្រាប់ដឹកពល​រដ្ឋ​ចេ​ញ​​ទៅ​ស្រុក​កំណើតដោយ​មិ​នគិតថ្លៃរយៈពេល៥ថ្ងៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ចាប់ពី ថ្ងៃទី២៣-២​៧​កញ្ញាឆ្នាំ​២​០​២​២។

យោងតាមសេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ រថយន្តក្រុង៥៥គ្រឿងស​ម្រា​ប់ដឹក​ព​ល​​រ​ដ្ឋនៅរាជធានីភ្នំពេញ។ ដោយឡែក អ្នកដំណើរទៅតាមខេត្តវិញ សាលារាជធានី​នឹ​ង​​​ប្រើ​ប្រា​​ស់រថយន្តចំនួន១២០គ្រឿងសម្រាប់ដឹកអ្នកដំណើរត្រឡប់ទៅមក។កា​រ​ចេ​ញ​ដំណើរពី​ភ្នំ​ពេ​ញ​ចាប់​ពីម៉ោង៥៖៣០ព្រឹក។

ជាមួយគ្នានេះ សាលារាជធានីភ្នំពេញ បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចា​ស់​រ​ថ​យ​ន្ត​ដឹ​ក​ជ​ញ្ជូ​នអ្នកដំណើរឱ្យរក្សាតម្លៃដឹកជញ្ជូននៅដដែល ដោយពុំដំឡើងតម្លៃ ក្នុង​ពិធី​បុ​ណ្យ​​ភ្ជុំបិណ្ឌ ដើ​ម្បីរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការជួយសម្រួលដល់​ជីវ​ភា​ព​របស់​ព​លរដ្ឋ។

ចំពោះ​ទីតាំងចេញដំណើរតាមបណ្តាខេត្ត សាលារាជធានីភ្នំពេញបាន​កំណ​ត់ដូ​ច​ខា​ង​ក្រោ​ម​៖
១. ផ្លូវជាតិលេខ១ ភ្នំពេញ -កណ្តាល-ស្វាយរៀង មានរថយន្តចំនួន៥គ្រឿង ទីតាំ​ងផ្លូ​វ​៦​០​ម៉ែត្រ( ទល់មុខក្រុមហ៊ុនម៉ែកស៊ីដែស)  ចំណតរថយន្តទីរួមខេត្តស្វាយរៀង។

២. ភ្នំពេញ-កណ្តាល-ព្រៃវែង មានរថយន្តចំនួន៥គ្រឿង គោលដៅចេញដំណើរ ផ្លូវ៦​០​ម៉ែ​​ត្រ(ទល់មុខក្រុមហ៊ុនម៉ែកស៊ីដែស) ចំណតរថយន្តទីរួមខេត្តព្រៃវែង។

៣. ផ្លូវជាតិលេខ២  ភ្នំពេញ-កណ្តាល-តាកែវ រថយន្តចំនួន៥គ្រឿង ទីតាំងផ្លូវ៦០ម៉ែត្រ( ទ​​ល់​មុខក្រុមហ៊ុនម៉ែកស៊ីដែស)  ចំណតរង្វង់មូលអូរចំបក។

៤. ផ្លូវជាតិលេខ៣ ភ្នំពេញ- កែប  ចំនួន៥គ្រឿង ផ្សារសិនជូរីផ្លាហ្សា ទីតាំង​សាលា​បឋ​ម​សិក្សាដំណាក់ចង្អើរ។ ចំណែកពី ភ្នំពេញ- កំពត មានចំនួន៥គ្រឿង ផ្សារសិន​ជូរី​ផ្លា​ហ្សា​​ ចំណតរថយន្តទីរួមខេត្តកំពត។

៥. ផ្លូវជាតិលេខ៤ ភ្នំពេញ- កំពង់ស្ពឺ មានរថយន្ត០៣គ្រឿង ផ្សារសិនជូរីផ្លាហ្សា ចំណ​តរ​ថយន្តផ្សារកំពង់ស្ពឺ។

៦. ពី​ភ្នំពេញ- ព្រះសីហនុ មានចំនួន០៧គ្រឿង ចំណតរថយន្តវិមាន​ឯក​រាជ្យខេត្ត​ព្រះសី​ហនុ​។

៧. ផ្លូវជាតិលេខ៥ ភ្នំពេញ -កំពង់ឆ្នាំង មានចំនួន៥គ្រឿង ចំណតរថយន្តផ្សារលើ។

៨.ភ្នំពេញ -ពោធិ៍សាត់ មានចំនួន១០គ្រឿង ទីតាំងបុរីឧកញ៉ា ភូ ប៉ុយ។

៩.ភ្នំពេញ- បាត់ដំបង ១៥គ្រឿង ចំណតផ្សារប៉ុមប៉ុយ ។

១០. ភ្នំពេញ -បន្ទាយមានជ័យ១៥គ្រឿង រង្វង់មូលទេពមច្ឆា(ជ្រោយចង្វា) ចំណតរថយន្តថ្មី ក្រុងសេរីសោភ័ណ្ឌ។

១១. ផ្លូវជាតិលេខ៦ ភ្នំពេញ- កំពង់ធំ មានចំនួន៥គ្រឿង ​ទីតាំងភោជនីយដ្ឋានស្ទឹងសែន។ ភ្នំពេញ សៀបរាប មានចំនួន១៥គ្រឿង ចំណតផ្លូវ៦០ម៉ែត្រខេត្តសៀបរាប។

១២. ផ្លូវជាតិលេខ ៦,៧ ភ្នំពេញ កំពង់ចាម មានចំនួន៥គ្រឿង មុខរាជាយស្ម័យយាន​ ចំណតរថយន្តខេត្ត។ ភ្នំពេញ ត្បូងឃ្មុំ មានចំនួន០៥គ្រឿង មុខរាជាយស្ម័យយាន ចំណតផ្សារសួង។

១៣.ផ្លូវជាតិលេខ៨ ភ្នំពេញ- ក្រចេះ ០៥គ្រឿង ទីតាំងមន្ទីវប្បធម៍ និងវិចិត្រសិល្បះ ខេ​ត្ត​(រង្វង់មូលព្រាបស)។ ភ្នំពេញ- ស្ទឹងត្រែង មានចំនួន៥គ្រឿង ចំណ​ត​រ​ថ​យ​ន្ត​ខេ​ត្ត​ស្ទឹ​ង​ត្រែ​ង៕

ដោយ៖ គង់ សេដ្ឋាមុនី