ក្រសួងសាធារណការ បានស្នើសុំការសហការពីប្រជាពលរដ្ឋចូលរួមរាយការណ៍ករណីឃើញមានបង្គោលសញ្ញាបាក់បែក ឬដួលរលំ តាមរយៈកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App)។ នេះបើយោងតាមផេកផ្លូវការរបស់ក្រសួងដែលបានបង្ហោះនៅថ្ងៃព្រហស្បតិ៍ ទី៣១ មីនានេះ។
ជាក់ស្តែង បង្គោលសញ្ញាក្នុងរូបភាពខាងក្រោមត្រូវបានរាយការណ៍តាមរយៈកម្មវិធីទាំផ្លូវ (ROAD CARE Mobile App) ស្ថិតនៅទីតាំង ភូមិភ្នំតាឧស ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងត្រូវបានជួសជុលរួចរាល់ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង។
បើតាមក្រសួង ប្រជាពលរដ្ឋក៏អាចការរាយការណ៍ផងដែរអំពីបញ្ហាផ្លូវថ្នល់ដែលត្រូវជួសជុលថែទាំ ក៏ដូចជាករណីឃើញមានគំនូសសញ្ញាចរាចរណ៍រលុប ផ្លាកសញ្ញា ឬបង្គោលសញ្ញាមានការបាក់បែក ដោយរាយការណ៍តាមរយៈកម្មវិធីថែទាំផ្លូវ ( ROAD CARE Mobile App) ដើម្បីអាចឱ្យមន្រ្តីជំនាញ ឬមន្ត្រីពាក់ព័ន្ធធ្វើការត្រួតពិនិត្យ និងចាត់វិធានការដោះស្រាយទាន់ពេលវេលា៕