ត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំប្រកាសមិនអនុញ្ញាតឲ្យមានការប្រមូលចំណូលភាស៊ី និងការបង់ថ្លៃផ្សេងៗពីប្រជាពលរដ្ឋ លក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី នៅតាមបណ្តាផ្សារ ។ នេះ បើតាមសេក្តីជូនដំណឹងរបស់លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំនៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដែលបានណែនាំដល់ លោកស្នងការនគរបាល លោកប្រធានមន្ទីរ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកអភិបាល នៃគណៈអភិបាលក្រុង ស្រុក ។
សេចក្តីជូនដំណឹងនេះបញ្ជាក់ថា កន្លងមករដ្ឋបាលខេត្ត បាន អនុវត្តយ៉ា យ៉ាងហ្មត់ចត់នូវសារាចរលេខ ១១ សរ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល ស្តីពី ការលុបការបង់ថ្លៃចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ជ្រោង កញ្ជើ ល្អី ដែលដាក់ចេញដោយសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងថ្មីៗនេះប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ រប ស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់គិតគូរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។