ភ្នំពេញ៖ លោក វង សូត អនុប្រធានទី ២ រដ្ឋសភា បានមានថ្លែងថាកម្ពុជា-ចិន បានផ្សារ ភ្ជាប់ ទំនាក់ ទំនង និង កិច្ច សហ ប្រតិបត្តិការ គ្រប់ ជ្រុង ជ្រោយ ជាមួយគ្នា ហើយសង្ឃឹម ថាប្រទេសទាំង ពីរ នឹង បន្ត ពង្រឹង និង ពង្រីក កិច្ច សហប្រតិបត្តិការ កាន់ តែស្អិត រមួត ជាមួយគ្នាបន្តទៀត។
ការថ្លែងរបស់លោក វង សូត អនុប្រធានទី២រដ្ឋសភា បាននធ្វើឡើង នៅក្នុងពេលលោក បានអញ្ញាតឱ្យលោក វ៉ាង មីងយូ អនុប្រធាន សភាពិគ្រោះយោបល់នយោបាយប្រជាជនចិននៃខេត្តលាវនីង និងគណៈប្រតិភូ ចូលជួប សម្តែង ការគួរសម និងពិភាក្សាការងារ កាលពី ព្រឹក ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៣ ដែលបាន គណៈប្រតិភូ ដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា ។
នាឱកាសនោះ លោក វង សូត បានសម្តែងការអបអរសាទរ ចំពោះ មិត្ត ចិនដែលបានរៀបចំវេទិកាខ្សែក្រវ៉ាត់និងផ្លូវលើកទី៣ ប្រកបដោយជោគជ័យត្រចះត្រចង់ ដោយ មាន ប្រទេសជាសមាជិក និងអង្គការជាច្រើនបានចូលរួម ហើយក្នុងនោះ សម្តេច ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី នៃ ព្រះរាជា ណា ចក្រកម្ពុជាក៏ បានចូលរួមផងដែរ។
ជាមួយនិងភាពជោគជ័យរបស់មិត្តចិនអនុប្រធានទី២រដ្ឋសភារូបនេះ បាន ថ្លែង អំណរ គុណ ចំពោះ មិត្តចិន ដែល តែង តែជួយ ឧបត្ថម្ភ គាំទ្រ ដល់ កម្ពុជា ក្នុង ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗ ជាច្រើន ក្រោម គម្រោង របស់ គំនិត ផ្តួច ផ្តើម ខ្សែក្រវ៉ាត់ និងផ្លូវនេះ ដែលជា ឆ្អឹង ខ្នង ក្នុង ការ អភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។ កម្ពុជា តែង គាំទ្រជានិច្ចចំពោះគំនិតផ្តួចផ្តើមរបស់មិត្តចិន ជាអាទ៍រួមមានគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិត ផ្តួច ផ្តើម សន្តិ សុខ សកល និងគំនិតផ្តួចផ្តើម អរិយធម៌សកល។
ចំពោះអង្គការនីតិប្បញ្ញត្តិប្រទេសទាំងពីរ លោក ក៏បានគូសបញ្ជាក់ផងដែរ ស្ថាប័នទាំង ពីរ មានទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ យ៉ាង ល្អជាមួយគ្នា និងបន្តខិតខំរួមគ្នា ដើម្បី ជំរុញ បន្ថែម នូវកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យបានកាន់តែប្រសើរនាពេលអនាគត។ ក្នុងនាមរដ្ឋសភាកម្ពុជា លោក បានសម្តែងការគាំទ្រចំពោះរដ្ឋាភិបាល ប្រទេសទាំងពីរ ដែលបាន ចុះហត្ថលេខា លើក កិច្ច ព្រម ព្រៀងជាច្រើននាពេលថ្មីៗនេះ ដែលនឹងនាំ មកនូវឧត្តមប្រយោជន៍ សម្រាប់ប្រជាជន នៃ ប្រទេស ទាំងពីរ។
ជាការ ឆ្លើយតប លោក វ៉ាង មីងយូ បានថ្លែង អំណរគុណចំពោះ លោក វង សូត ដែល បាន អនុញ្ញតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួប សម្តែង ការគួរសមនាពេលនេះ។ លោក បាន សម្តែង នូវមោទនភាពចំពោះប្រទេសទាំងពីរ កម្ពុជា-ចិន ដែលមាន ទំនាក់ទំនង យ៉ាង ស្អិត រមួត ជាមួយគ្នា ក្នុងនាមជាមិត្តដែកថែម និង ជាប្រទេស ដែល មានកិច្ច សហប្រតិបត្តិការ គ្រប់ជ្រុង ជ្រោយ ជាមួយគ្នា តាំងពីឆ្នាំ២០១០មក។
លោក វ៉ាង មីងយូ បានជម្រាបអំពីខេត្តលាវនីង ដែលជាខេត្តដ៏មានសក្តានុពលរបស់ចិន មាន ការ អភិវឌ្ឍស្ទើគ្រប់វិស័យ រួមមានវិស័យឧស្សាហកម្ម កសិកម្ម បច្ចេកវិទ្យា និងវិស័យអប់រំផងដែរ។ ដើម្បី ឆ្លើយតបតាមតម្រូវការរបស់ថ្នាក់ដឹកនាំប្រទេស ទាំងពីរ លោក នឹង ខិតខំ ជំរុញ កិច្ចសហ ប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ និងវប្បធម៌ រវាងខេត្តលាវនីង ជាមួយកម្ពុជា ជាពិសេស រវាងខេត្តលាវនីង ជាមួយខេត្ត ព្រះសីហនុ ដែល ជាខេត្ត បាន ចង សម្ព័ន្ធ ភាព ជាមួយគ្នា។
លោកវង សូត អនុប្រធានទី២រដ្ឋសភា បាន កោតសរសើរចំពោះការរីកចម្រើនលើគ្រប់វិស័យ របស់ខេត្តលាវនីង និង គាំទ្រ ចំពោះ ការចង សម្ព័ន្ធភាព រវាងខេត្តលាវនីង និងខេត្តព្រះសីហនុ ដែលជាការតភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និង ការ តភ្ជាប់រវាង ប្រជាជន និង ប្រជាជន នៃ ប្រទេស ទាំង ពីរ សំដៅ សម្រេច បាន នូវ អត្ថ ប្រយោជន៍ រួមជា ច្រើន សម្រាប់ ប្រជាជន ទាំង សងខាង៕